ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ប្ដេជ្ញាវាយហាម៉ាស«ឲ្យរាបដល់ដី» ខណៈអាមេរិកកំពុងស្នើបទឈប់បាញ់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ក្រុមហាម៉ាសចោលទាំងស្រុង ដោយបដិសេធរាល់សំណើដែលអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបន្តរក្សាឥទ្ធិពលនៅក្នុងតំបន់ហ្គាហ្សា។ ការថ្លែងកាលពីថ្ងៃទី២កក្កដារបស់លោក ណេតាន់យ៉ាហ៊ូ បានធ្វើឡើងចំពេលកំពុងមានការចរចាបទឈប់បាញ់ជាថ្មី និងជា«លើកចុងក្រោយ» ដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «វានឹងមិនមានក្រុមហាម៉ាសទៀតទេ។ យើងនឹងមិនអនុញ្ញាតឲ្យមានជាដាច់ខាត»។ លោកបានបន្ថែមថា អ៊ីស្រាអែលនឹងកម្ទេចក្រុមហាម៉ាស «ឲ្យរាបដល់ដី» ហើយសង្កត់ធ្ងន់ថា ការបញ្ចប់អំណាចរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាគឺជារឿងដែលមិនអាចចរចាបានឡើយ។
ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ដែលថា អ៊ីស្រាអែលបានយល់ព្រមតាមលក្ខខណ្ឌជាមូលដ្ឋាននៃបទឈប់បាញ់នៅតំបន់ហ្គាហ្សារយៈពេល៦០ថ្ងៃ ដែលរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ខណៈក្រុមហាម៉ាសមិនទាន់បានយល់ព្រម ហើយថា ខ្លួនកំពុងពិចារណាលើរឿងនេះ។ ហាម៉ាស ចង់បានការធានាលើការបញ្ចប់សង្គ្រាមទាំងស្រុង ហើយទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីហ្គាហ្សា។
សូមជម្រាបថា កន្លងមក អ្នកសម្រុះសម្រួលអន្តរជាតិមកពីប្រទេសអេហ្ស៊ីប និងកាតា បានស្នើផែនការបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់ជម្លោះជិតពីរឆ្នាំនេះ ប៉ុន្តែបញ្ហាស្នូលនៅតែកើតមានពាក់ព័ន្ធនឹងការរំសាយអាវុធ និងការដកអភិបាលកិច្ចរបស់ហាម៉ាស៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


