ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលព្រមានថា មីស៊ីលអ៊ីរ៉ង់អាចផ្លោងដល់អឺរ៉ុប និងឆ្នេរខាងកើតរបស់អាមេរិក
សារព័ត៌មាន The Media Line ដែលបានដកស្រង់ប្រភពពីមន្ត្រីយោធាអ៊ីស្រាអែល បានចុះផ្សាយកាលពីថ្ងៃទី៣ខែកក្កដាថា ការពង្រីកឃ្លាំងមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ឥឡូវនេះកំពុងបង្កការគំរាមកំហែងមិនត្រឹមតែចំពោះអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែចំពោះរដ្ឋធានីនានារបស់អឺរ៉ុប និងឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិកផងដែរ។

មន្ត្រីយោធាអ៊ីស្រាអែល បានបញ្ជាក់ថា បច្ចុប្បន្នឃ្លាំងអាវុធអ៊ីរ៉ង់ មានមីស៊ីលលើសពី ២ ០០០គ្រាប់ និងប្រព័ន្ធផ្លោងគ្រាប់ប្រហែល ៤០០គ្រឿង។ ប្រភពដដែល បន្តថា អ៊ីស្រាអែលបានកម្ទេចប្រព័ន្ធផ្លោងមីស៊ីលអស់ជាងពាក់កណ្ដាលហើយ តែទោះជាយ៉ាងនេះក្តី សព្វាវុធដែលនៅសេសសល់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដដែល ខណៈអ៊ីរ៉ង់កំពុងមានគម្រោងផលិតមីស៊ីលថែមទៀតឲ្យបានដល់ចន្លោះពី ៨ ០០០គ្រាប់ ទៅដល់ ២០ ០០០គ្រាប់ក្នុងរយៈពេល២-៣ឆ្នាំខាងមុខ។
មន្ត្រីអ៊ីស្រាអែល បានរៀបរាប់ថា «មីស៊ីលដែលអ៊ីរ៉ង់កំពុងអភិវឌ្ឍអាចបាញ់ដល់អឺរ៉ុប ហើយពួកគេមានផែនការសម្រាប់ការអភិវឌ្ឍបន្ថែមទៀតដែលអាចឲ្យពួកគេអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក»។
ការព្រមាននេះ កើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ចូលជាធរមានកាលពីថ្ងៃទី២៤មិថុនា ក្រោយការវាយប្រហារឆ្លងព្រំដែនយ៉ាងខ្លាំងក្លាអស់រយៈពេល១២ថ្ងៃ។ អ៊ីស្រាអែល និយាយថា កម្មវិធីមីស៊ីល មហិច្ឆតានុយក្លេអ៊ែរ និងការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់ គឺជាការគំរាមកំហែងដ៏ធំចំពោះសន្តិសុខជាតិ និងពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់បើកដែនអាកាសឡើងវិញ បន្ទាប់ពីសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


