Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បើកដែនអាកាសឡើងវិញ បន្ទាប់ពីសង្គ្រាម​១២ថ្ងៃជាមួយអ៊ីស្រាអែល

បានផុស

នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០២៥ ក្រុម​ហ៊ុន​អាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានបើក​ដំណើរការ​ឡើងវិញនូវដែនអាកាសជាច្រើនរបស់ខ្លួន រួមទាំងផ្ទៃមេឃ​ពី​លើរដ្ឋធានី​តេហេរ៉ង់ និងអាកាសយានដ្ឋានសំខាន់ៗ ដូចជា Mehrabad និង Imam Khomeini International បន្ទាប់ពីបានបិទ​កាលពី​ថ្ងៃទី​១៣​ខែមិថុនា ក្រោយ​ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

សកម្មភាព​ជើង​ហោះ​អំឡុង​សង្គ្រាម​១២​ថ្ងៃ​រវាង​អ៊ីស្រាអែល-អ៊ីរ៉ង់ (រូបថត៖ FlightRadar24)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នឹងបន្តឡើងវិញជារៀងរាល់ថ្ងៃចន្លោះពី​ម៉ោង ៥​ព្រឹកដល់ម៉ោង ៦​ល្ងាច​ លើកលែងតែ​នៅ​​ទីក្រុង Isfahan និង​ទីក្រុង Tabriz ដែលកំពុងរង់ចាំការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។

អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនទាំងស្រុងកាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ដែលជំរុញ​ឲ្យ​ទីក្រុងតេហេរ៉ង់ត្រូវ​ឆ្លើយតបដោយ​ការ​ផ្លោង​មីស៊ីល​ដាក់​អ៊ីស្រាអែល​​វិញ។ ការប្រយុទ្ធគ្នានេះ បានធ្វើ​ឲ្យ​មនុស្សជាង៩០០​នាក់បានស្លាប់ ជាង៤ ៧០០​នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ និង ២៨​នាក់បានស្លាប់ ជាង២ ៥០០​នាក់ទៀតរងរបួសនៅក្នុងប្រទេសអ៊ីស្រាអែល។ បទ​ឈប់​បាញ់​គ្នា​រវាង​ភាគី​ទាំង​ពីរ ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៤​ខែ​មិថុនា បន្ទាប់​ពី​ជម្លោះ​១២​ថ្ងៃ។

ការ​បើក​ដែន​អាកាស​របស់​អ៊ីរ៉ង់​ឡើង​វិញ គឺ​​ជា​សញ្ញា​នៃ​ការ​វិល​ទៅ​រក​ភាព​ប្រក្រតី​ និង​ជា​ព្រឹត្តិការណ៍​​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្តារ​ប្រទេស​ឡើង​វិញ ក៏​ដូចជា​​ស្ថិរភាព​នៅ​​ក្នុង​តំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម