ព័ត៌មានអន្ដរជាតិ
ស្លាប់កុមារ៦នាក់ដែលចាំយកទឹកនៅហ្គាហ្សា ព្រោះមីស៊ីលរបស់អ៊ីស្រាអែល
កាលពីថ្ងៃទី១៣ខែកក្កដា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅក្នុងជុំរុំជនភៀសខ្លួន Nuseirat នៃតំបន់ហ្គាហ្សា បានសម្លាប់កុមារយ៉ាងតិច ៦នាក់ ក្នុងចំណោមជនស៊ីវិល ៨នាក់ និងរបួស ១៧នាក់ទៀត ខណៈដែលពួកគេតម្រង់ជួរចាំយកទឹកស្អាតប្រើប្រាស់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា មីស៊ីលនេះគឺសំដៅទៅលើក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមប៉ាឡេស្ទីន ប៉ុន្តែដោយសារតែ«ដំណើរការខុសបច្ចេកទេស» វាបានធ្លាក់ខុសគោលដៅរាប់សិបម៉ែត្រ ទៅចំកន្លែងចែកចាយទឹកទៅវិញ។ IDF បានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតជនស៊ីវិល និងប្រាប់ថា ខ្លួននឹងត្រួតពិនិត្យផ្ទៃក្នុងអំពីឧប្បត្តិហេតុនេះ។
បញ្ហាទឹកស្អាតនៅហ្គាហ្សា កំពុងក្លាយជាក្ដីកង្វល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយសារតែកង្វះខាតប្រេងឥន្ធនៈបានធ្វើឲ្យកន្លែងផលិតទឹកស្អាតជាច្រើនត្រូវបានបិទ ដែលជាហេតុប្រជាជនត្រូវតម្រង់ជួរគ្នារង់ចាំយកទឹកប្រើពីមជ្ឈមណ្ឌលតូចៗមួយចំនួន។
នៅថ្ងៃដដែល ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀត បានកំណត់គោលដៅលើផ្សារមួយកន្លែងក្នុងតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១២នាក់។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា ចំនួនអ្នកស្លាប់សរុបឥឡូវនេះលើសពី ៥៨ ០០០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣ ដោយជាងពាក់កណ្តាលគឺជាស្ត្រី និងកុមារ។
ចំពេលស្ថានភាពកាន់តែយ៉ាប់យ៉ឺន ការចរចាបទឈប់បាញ់នៅកាតាបានជាប់គាំង។ អ៊ីស្រាអែលនៅតែប្រកាន់ខ្ជាប់ចំពោះការទាមទារស្នូលរបស់ខ្លួន ដូចជា ការដោះលែងចំណាប់ខ្មាំង និងការរុះរើសមត្ថភាពយោធារបស់ក្រុមហាម៉ាស៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


