Connect with us

ព័ត៌មានអន្ដរជាតិ

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

បានផុស

នៅ

មេភូមិភាគ២ថៃ Boonsin Padkhang នៅតែចិញ្ចឹមចិត្តគឃ្លើនចង់សង់របងព័ទ្ធប្រាសាទតាមាន់ធំរបស់ខ្មែរ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងមិនចេះខ្មាស់អៀន។

Boonsin Padkhang (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ បុរសម្នាក់នេះបញ្ជាក់ថា ខ្លួននឹងសង់របងព័ទ្ធប្រាសាទតាមាន់ធំ បើសិនជារដ្ឋាភិបាលបញ្ជា។ មេទ័ពរូបនេះអះអាងថា ​ថៃផ្អែក​លើ​ផែនទី​ខ្នាត ១:៥០ ០០០ ជា​ឯកសារ​យោង។

ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញបំណងសង់របងនេះគឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។

ជុំវិញរឿងនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេច​តេជោ ហ៊ុន សែន ​ថ្លែង​ថា​ កម្ពុជា​​ត្រៀមខ្លួនជាស្រេច​សម្រាប់​សង្គ្រាម​មួយ​ដែល​ថៃ​ជា​អ្នក​រុញ​ច្រាន។ សម្ដេច​​លើក​ឡើង​ថានៅ​ប៉ុន្មាន​ថ្ងៃ​នេះ​​ថៃ​ចង់ធ្វើរបង​ព័ទ្ធប្រាសាទតាមាន់ធំដែល​សម្ដេច​ព្រមាន​ថានឹង​មាន​បញ្ហា​កើត​ឡើង​ប្រសិន​ជា​ថៃ​ហ៊ាន​ធ្វើ​មែន។

ថ្លែង​ក្នុងសម័យប្រជុំលើក​ទី​៣ ព្រឹទ្ធសភានីតិកាល​ទី​៥ កាលពីព្រឹក​ថ្ងៃទី​១៤ខែ​កក្កដា សម្ដេច​តេជោ ហ៊ុន សែន ​លើក​ឡើង​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ​ចង់​ធ្វើ​របង​ព័ទ្ធតាមាន់ធំ! សាកល៎មើល​ទៅ! គំរាម​វ៉ៃ​សុទ្ធតែ​យក​បាត់ដំបង សៀមរាប វ៉ៃចូលដល់​ភ្នំពេញ។ សូម​សាកល៎មើល!។ ខ្ញុំ​មិន​ព្រមាន​ធ្វើសង្គ្រាម​ទេតែ​យើង​រៀបចំនឹង​សង្គ្រាម​មួយ​ដែល​វា​នឹង​មកដល់»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថ្មីទៀតហើយ! សារព័ត៌មាន ថៃ ផ្សាយថា ជនកំសាកវាយទាហានកម្ពុជា គឺដោយសារច្រឡំមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម