Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ស៊ី​រី​ ចោទ​អ៊ីស្រាអែល​ថា​​ព្យាយាម​អូសទាញ​ខ្លួន​ឲ្យ​ចូល​ក្នុង​សង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ​ការវាយប្រហារតាមអាកាស​របស់អ៊ីស្រាអែល ហើយ​ថោទ​ថា អ៊ីស្រាអែល​មានចេតនាប៉ុនប៉ងទាញប្រទេសស៊ីរី​ឲ្យ​ធ្លាក់​ចូលទៅក្នុង​សង្គ្រាម។

លោក Ahmed al-Sharaa (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍​នៅ​ថ្ងៃទី​១៧​ខែកក្កដា​នេះ លោក Shara បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងយោធាក្នុងទីក្រុង​ដាម៉ាស និងភាគខាងត្បូងប្រទេសស៊ីរី ដែលមានគោលបំណងធ្វើ​ឲ្យកងកម្លាំងរដ្ឋាភិបាលចុះខ្សោយ បង្កើតជាយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយដើម្បីបង្កសង្គ្រាម។ លោកបានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើអធិបតេយ្យភាពស៊ីរី ហើយ​ថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃ​ការ​យ៉ាង​ណា​​ឲ្យ​ប្រទេស​របស់​លោក​អស្ថិរភាព និងរៀបចំភាពតានតឹងផ្នែក​សាសនា។

លោក Sharaa បាន​លើក​ឡើង​ថា «ពួកគេកំពុងព្យាយាមអូសយើងចូលទៅក្នុងសង្រ្គាម» ដោយសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស៊ីរីក្នុងការទប់ទល់នឹងការបំភិតបំភ័យ និងរក្សាបូរណភាពទឹកដីរបស់ខ្លួន។ លោក​បាន​ប្តេជ្ញា​ថា ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ជាពិសេស​ប្រឆាំងនឹង​ជនជាតិភាគតិច Druze នឹងត្រូវ​ទទួល​ខុសត្រូវ។

យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារ​ទីស្នាក់ការក្រសួងការពារជាតិស៊ីរី និងតំបន់ក្បែរវិមានប្រធានាធិបតី ក្នុងទីក្រុង​ដាម៉ាស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣​នាក់ និងជាង ៣០​នាក់ផ្សេងទៀត​រងរបួស។ នេះបើយោងតាមមន្ត្រីសុខាភិបាលស៊ីរី។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាន​បញ្ជាក់​ថា ការវាយប្រហារនេះថាជា​​ការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាការឈ្លានពានរបស់យោធាស៊ីរីនៅ​ទីក្រុង Suwayda លើក្រុម​ជនជាតិ​ភាគ​តិច Druze។

សូម​ជម្រាប​ថា ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយ ត្រូវបានសម្រេច​ឡើង​រវាង​រដ្ឋាភិបាលស៊ីរី និងមេដឹកនាំនៃ​ក្រុម​ជនជាតិភាគតិច Druze​ ដោយ​ភាគីទាំងពីរបានយល់ព្រមលើ«ការបញ្ឈប់ទាំងស្រុង និងជាបន្ទាន់ចំពោះអរិភាពទាំងអស់» ជាមួយនឹងគណៈកម្មាធិការរួមមួយ ដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់៕

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​ដាម៉ាស (រូបថត៖ បណ្ដាញ​សង្គម)

ដោយ៖ ឈាង

ចុចអាន៖ ស៊ីរី និងក្រុម Druze ឈានដល់បទឈប់បាញ់ថ្មី បន្ទាប់ពីអ៊ីស្រាអែលផ្លោង​គ្រាប់​ដាក់​ក្រុងដាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម