ព័ត៌មានអន្ដរជាតិ
ថ្នាំញៀនជិត១លានគ្រាប់នៅព្រំដែនថៃ-ឡាវត្រូវរឹបអូស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី២៩ ខែ កក្កដា អាជ្ញាធរថៃរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិត ១ លានគ្រាប់ពីរថយន្តមួយគ្រឿងនៅស្ពានមិត្តភាពថៃ-ឡាវទី១ក្នុងខេត្ត Nong Khai។

ក្រោយការចុះពិនិត្យប៉ូលិសបានរកឃើញថង់ចំនួន ១០ ដែលមានថ្នាំញៀនប្រមាណ ៩៩ម៉ឹនជាងគ្រាប់លាក់ទុកនៅក្នុងដំបូលរថយន្ត។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ដោយប៉ូលិសកំពុងតាមចាប់ជននេះយ៉ាងសកម្ម។ ចំណែកថ្នាំញៀនដែលរឹបអូសបានត្រូវបានប្រគល់ទៅកាន់ការស៊ើបអង្កេតបន្ត។
ការបង្ក្រាបរកឃើញថ្នាំញៀនដ៏សន្ធឹកសន្ធាប់នេះកើតឡើងបន្ទាប់ពីចាប់បានករណីរត់ពន្ធគ្រឿងញៀនថ្មីៗផ្សេងទៀតនៅតាមព្រំដែនថៃ-ឡាវ រួមទាំងការរឹបអូសថ្នាំគ្រាប់ចំនួន ៥ លានគ្រាប់នៅក្នុងខេត្ត Loei កាលពីថ្ងៃទី ២៦ ខែកក្កដា និងការបង្ក្រាបកាលពីថ្ងៃទី ២៤ ខែមីនា នៅឯប៉ុស្តិ៍ត្រួតពិនិត្យខេត្ត Nong Khai ដូចគ្នានេះ ដែលថ្នាំគ្រាប់ចំនួន ៦០ម៉ឺនគ្រាប់ ត្រូវបានគេរកឃើញលាក់ទុកក្នុងរថយន្តមួយ។
គួរបញ្ជាក់ថាអាជ្ញាធរថៃ-ឡាវកំពុងព្រមានពីការកើនឡើងនៃសកម្មភាពជួញដូរគ្រឿងញៀនតាមទូកនិងតាមរថយន្តតាមបណ្តោយព្រំដែនទន្លេមេគង្គ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


