Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋកម្មកំព្យូទ័រ​ ចាប់បានជនជាតិចិន ១៨នាក់

បានផុស

នៅ

ប៉ូលិសថៃ បានបង្ក្រាបជនជាតិមួយក្រុមមានគ្នា១៨នាក់ ដែលជាបណ្តាញឧក្រិដ្ឋកម្មកំព្យូទ័រ បោកលុយជនរងគ្រោះប្រមាណ៤០លានបាត (ជាង១លាន២សែនដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ ជនជាតិចិនទាំងនេះ បានប្រើផ្ទះវីឡាមួយនៅស្រុក Mae Rim នៃខេត្ត ឈៀងម៉ៃ ដើម្បីបើកប្រតិបត្តិការឆបោកតាមអនឡាញ។

ពេលប៉ូលិសចូលទៅបង្ក្រាប ជនជាតិចិនទាំងនោះ ព្យាយាមរត់គេច មានទាំងអ្នកខ្លះត្រូវលោតចុះពីផ្ទះតាមបង្អួចមកក្រោម បណ្តាលឲ្យបាក់ជើងផងដែរ។ ក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញកំព្យូទ័រជាង២០គ្រឿង ទូរស័ព្ទដៃជាង១០០គ្រឿង និងស៊ីមកាតចិន ដើម្បី Call ទៅបោកជនរងគ្រោះ។

មិនត្រឹមប៉ុណ្ណឹង ប៉ូលិសអះអាងថា ប្រតិបត្តិការរបស់ពួកគេបូករួមទាំងគម្រោងការក្លែងបន្លំជាច្រើនដែលផ្តោតលើជនរងគ្រោះជនជាតិចិនតាមរយៈកម្មវិធីអនឡាញ រួមទាំងការលក់ផលិតផលក្លែងក្លាយ ការបោកប្រាស់កក់សំបុត្រយន្តហោះ បញ្ហាប្រតិបត្តិការធនាគារ និងការហៅជំរិតទារប្រាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្ត ដើម្បីស្វែងរកមេខ្លោងនិងអ្នកដែលជាប់ពាក់ព័ន្ធដទៃទៀត។

បទល្មើសឆបោកតាមអនឡាញនៅក្នុងប្រទេសថៃ កំពុងកើនឡើងយ៉ាងគំហុក និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខសង្គម ហើយនេះជាបញ្ហាប្រឈមធំមួយដែលរដ្ឋាភិបាលថៃកំពុងឈឺក្បាល។

គិតចាប់ពីឆ្នាំ២០២៤ដល់ដើមឆ្នាំ២០២៥, ចំនួនករណីឆបោកតាមអនឡាញបានកើនឡើងយ៉ាងខ្លាំង ដោយមានរបាយការណ៍ខ្លះបង្ហាញថា ការខាតបង់សរុបកើនដល់ ជាង៦០ពាន់លានបាត (ប្រហែល ១.៦ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម