Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយការកំពូល​របស់ ត្រាំ ចោទឥណ្ឌាពីបទផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

បានផុស

នៅ

ជំនួយការកំពូលរបស់​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងលើការបន្តពាណិជ្ជកម្មប្រេងរបស់ឥណ្ឌាជាមួយរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងញូវដេលីថាបានជួយផ្តល់មូលនិធិដល់ការ​ធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

លោក Stephen Miller (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stephen Miller អនុប្រធានបុគ្គលិករបស់​លោក ត្រាំ និងជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ បានធ្វើការកត់សម្គាល់​នេះ​កាលពីថ្ងៃអាទិត្យនៅលើប៉ុស្តិ៍ទូរទស្សន៍ Fox News ក្នុង​កម្មវិធី «Sunday Morning Futures»។ លោកបានព្រមានថា ទំនាក់ទំនងថាមពលរបស់ឥណ្ឌាជាមួយរុស្ស៊ី កំពុងធ្វើ​ឲ្យ​ខូចដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដាក់សម្ពាធលើវិមានក្រឹមឡាំង ជុំវិញការលុកលុយជាបន្តបន្ទាប់​លើអ៊ុយក្រែន។

លោក Miller បាន​រៀបរាប់​​ថា​៖ «​គ្រប់​គ្នា​​នឹង​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ​ឥណ្ឌា​មាន​ទំនាក់​ទំនង​​ជាមួយ​ចិន​​ក្នុង​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​។ យើង​មិនត្រូវ​ព្រងើយ​កន្តើយ​​​អំពី​​ការ​​ធ្វើ​ជំនួញ​នេះ​ដែល​ផ្តល់​ហិរញ្ញប្បទាន​នៃ​សង្គ្រាម​»។

ប្រទេសឥណ្ឌាដែលរក្សាជំហរមិន​ឈរ​ខាង​ភាគី​ជម្លោះ​ណា​មួយ​នោះ បានបង្កើនការទិញប្រេងរុស្ស៊ី ខណៈ​តម្លៃ​ប្រេង​របស់​ក្រុង​មូស្គូ​បាន​ធ្លាក់​ចុះ​ខ្លាំង ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យុទ្ធសាស្ត្រនេះបានអនុញ្ញាត​ឲ្យ​ឥណ្ឌាកាត់បន្ថយថ្លៃដើមប្រេងឥន្ធនៈក្នុងស្រុក ប៉ុន្តែបានទាក់ទាញការរិះគន់កាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន។

ការអត្ថាធិប្បាយរបស់លោក Miller កើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ជុំវិញ​គោលនយោបាយពាណិជ្ជកម្ម និងថាមពល។ លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីសប្តាហ៍មុននូវពន្ធ ២៥% លើទំនិញឥណ្ឌា ជាមួយនឹងសក្តានុពលសម្រាប់ពន្ធបន្ថែមដោយសារតែការបន្តនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar បានអះអាងម្តងហើយម្តងទៀតថា ប្រទេសលោកខាងលិចបានទិញថាមពលពីរុស្ស៊ីច្រើនជាងឥណ្ឌា​ទៅ​ទៀត ហើយការនាំចូលបច្ចុប្បន្នមិនមែនជាការបំពានច្បាប់អន្តរជាតិណាមួយឡើយ ពោល​គឺ​ឥណ្ឌា​នឹង​បន្ត​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​ដើម្បី​ផល​ប្រយោជន៍​ជាតិ ក្នុង​គោល​បំណង​ធានា​ប្រភព​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​របស់​ខ្លួន៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម