ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនកូរ៉េខាងជើង ហែលឆ្លងសមុទ្រ ទៅដល់កូរ៉េខាងត្បូង
ជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានទាហានកូរ៉េខាងត្បូងជួយសង្គ្រោះ បន្ទាប់ពីហែលឆ្លងសមុទ្រឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង ក្បែរកោះ Ganghwa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី០៨ខែសីហា។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ហើយត្រូវបានមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់កាលពីថ្ងៃទី៧ សីហា។ អ្នករត់ចោលស្រុករូបនោះបានប្រើផ្លាស្ទិកបណ្ដែតខ្លួនលើទឹក ខណៈពេលដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនខាងជើង ដែលជាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្លូវនេះត្រូវបានប្រើពីមុនដោយអ្នកដែលព្យាយាមរត់គេចពីប្រទេសកូរ៉េខាងជើង។
ទាហានកូរ៉េខាងត្បូងបានឃើញអ្នកហែលទឹកនោះ និងជួយសង្គ្រោះបាននៅម៉ោង ៤ ទៀបភ្លឺថ្ងៃទី ៣១ ខែកក្កដា។ នៅពេលរកឃើញ រូបគេបានគ្រវីដៃ ហើយនិយាយថារូបគេចង់ចាកចេញពីប្រទេសកូរ៉េខាងជើង ហើយរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពេលនេះរូបគេកំពុងស្ថិតក្នុងការឃុំឃាំង ហើយនឹងត្រូវសាកសួរដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាប្រជាជនកូរ៉េខាងជើងភាគច្រើនដែលរត់គេចខ្លួន តែងតែឆ្លងកាត់ប្រទេសចិន ដូចជាការឆ្លងដែនសមុទ្រ ឬព្រំដែនគោក គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងមានការយាមកាមយ៉ាងខ្លាំង។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០មក ការរត់គេចខ្លួនកាន់តែកម្រ ពីព្រោះកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់កូវីដ១៩៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


