Connect with us

ព័ត៌មានអន្ដរជាតិ

​ក្នុងពេល​២២ខែ មនុស្ស​ជាង​៦ម៉ឺននាក់​ស្លាប់ និង ជាង​១៥ម៉ឺននាក់​របួស​​​​នៅហ្គាហ្សា​

បានផុស

នៅ

​រយៈពេល​​២២​​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ចូល​តំបន់​ហ្គាហ្សា​​ ​​អ៊ីស្រាអែល​បាន​​សម្លាប់​​​​ប្រជាជន​ប៉ាឡេស្ទីន​​ជាង​៦០០០០​ម៉ឺននាក់ ​ខណៈ​អ្នក​រ​បួស​​កើន​ដល់​ជាង​​១៥ម៉ឺនាក់ ​និង បង្កើត​ឲ្យ​មាន​​ការ​អត់​ឃ្លាន​ដ៏ខ្លាំងបំផុត​ក្នុងតំបន់ ដោយ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់​​ញ៉ាហ៊ូ ​មិនខ្វល់​ពី​ការ​​អំពាវ​នាវ​ជាអន្តរជាតិ។​

ប្រជាជន​ប៉ាឡេស្ទីន​កាន់ទុក្ខអ្នកស្លាប់​នៅហ្គាហ្សា​។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៣៩​នាក់បានស្លាប់ និងជិត​៥០០​នាក់បានរងរបួសនៅក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុ​ង​១ថ្ងៃ​កន្លងទៅ​នេះ​ ដែល​ជា​សោកនាដកម្ម​ថ្មីទៀតលើ​​ប្រជាជន​នៅតំបន់ហ្គាហ្សា​​។

សេចក្តីថ្លែងការណ៍បានសរសេរថា៖‍«ក្នុងរយៈពេល ២៤​ម៉ោងកន្លងមកនេះ សាកសពចំនួន ៣៩​រួមទាំងសាកសពមួយត្រូវបាន​ដកចេញពីគំនរបាក់បែក ក៏ដូចជាអ្នករបួសចំនួន ៤៩១​នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យនៅទូទាំងតំបន់ហ្គាហ្សា»​។

​ក្រសួង​សុខាភិបាល​​ប្រចាំ​តំបន់ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងដល់ ៦១៣៦៩​នាក់​ ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ ហើយមនុស្សជាង ១៥២០០០​នាក់ នាក់បានរងរបួស។ ប្រជាជន​នៅតំបន់ហ្គាហ្សា​​ទាំងមូល​ ជាង​២លាន​នាក់ បាន​រង​​ការ​ខ្វះខាត​អាហារ​យ៉ាងខ្លាំង ហើយ​វាបាន​ក្លាយ​ជា​​តំបន់​ដែល​មាន​​ទុរក្ភិក្ស​​​បំផុត​នាពេលបច្ចុប្បន្ននេះ​

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ ​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៣៩​នាក់​នោះ មាន​ការ​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន​ចំនួន១១ នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ហ្គាហ្សា​ក្នុង​ថ្ងៃ​កន្លង​មក​នេះ​។​

ការ​វាយប្រហារ​នៅ​របស់​យោធាអ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​​កាលថ្ងៃទី​២១ខែកក្កដា។ REUTERS

ភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ខែតុលាឆ្នាំ ២០២៣​ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាហាម៉ាស​ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនប្រមាណ​១២០០​នាក់ និងចាប់ចំណាប់ខ្មាំង​​ ជាង​២៤០​នាក់​។

ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធានៅក្នុងតំបន់ក្របខណ្ឌប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងទាំងអស់។ នៅក្នុងខែមីនា យោធាអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដោយបានធ្វើការវាយលុកយ៉ាងខ្លាំងទៅលើតំបន់ជុំវិញ ដែល​ជា​ការ​​​បញ្ចប់​កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឈានដល់ក្នុងខែមករា។

ចលនាប្រដាប់​អាវុធ​​ហាម៉ាស​ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើនលើក​នៃកិច្ចចរចាដែលសម្របសម្រួលដោយប្រទេស​កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម