Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដី ៦.០រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី, របួសមនុស្សច្រើននាក់

បានផុស

នៅ

មនុស្សច្រើននាក់បានរងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ ដែលវាយប្រហារកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥។

(រូបថត៖ USSG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB), រញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារតំបន់ Poso នាពេលព្រឹកព្រលឹម។ ដ្បិតមិនបណ្តាលឲ្យមានមនុស្សស្លាប់ ប៉ុន្តែមនុស្ស២៩នាក់ត្រូវរបួស ក្នុងនោះ២នាក់របួសធ្ងន់។

សូមជម្រាបថា ឥណ្ឌូណេស៊ី ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់​មានសកម្មភាពរញ្ជួយដីខ្ពស់ ដោយសារតែចលនារបស់បន្ទះប្លាកែត។ ប្រទេស​អាស៊ី​មួយនេះតែងតែជួបប្រទះការរញ្ជួយដី និងបន្ទុះភ្នំភ្លើង ទាមទារការត្រៀមខ្លួនជាបន្ត និងកិច្ចខិតខំប្រឹងប្រែងទប់​ស្កាត់​ជា​និច្ច។

កាល​ពី​ខែ​មករា​ឆ្នាំ​២០២១ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ អង្រួន​កោះ​ Sulawesi ដដែលនេះដោយសម្លាប់មនុស្សជាង ១០០នាក់ និង​ធ្វើ​ឲ្យ​ប្រជាជន​រាប់ពាន់នាក់គ្មានផ្ទះសម្បែង។

កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត នៅឆ្នាំ​២០១៨ ការរញ្ជួយដីកម្រិត ៧.៥​រ៉ិចទ័រ និងរលកយក្សស៊ូណាមិ​នៅទីក្រុង Palu លើកោះ Sulawesi នេះទៀត បានសម្លាប់មនុស្សជាង ២ ២០០​នាក់។

ដោយឡែក​នៅ​ឆ្នាំ​២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ បានវាយប្រហារខេត្ត Aceh បង្កឲ្យមានរលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្សជាង ១៧ម៉ឺននាក់ក្នុងប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រញ្ជួយដី​នៅ​កោះស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូណេស៊ី បំផ្លាញ​ផ្ទះ​អស់​ជាង ១៤០​ខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម