ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី បំផ្លាញផ្ទះអស់ជាង ១៤០ខ្នង
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃសុក្រទី២៣ខែឧសភា ដោយបានបង្កការខូចខាតដល់ផ្ទះជាង ១៤០ខ្នង និងកន្លែងសាធារណៈជាច្រើននៅក្នុងខេត្ត Bengkulu។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ ដែលកើតឡើងនៅម៉ោង ២និង៥២នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ៦៨គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ ចំណែកឯទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូណេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីក្នុងកម្រិតខ្ពស់ជាងនេះបន្តិច គឺនៅកម្រិត ៦,០រ៉ិចទ័រ ជាមួយនឹងជម្រៅ ៨៤គីឡូម៉ែត្រ។ អាជ្ញាធរបានបញ្ជាក់ថា មិនមានការគំរាមកំហែងរលកយក្សស៊ូណាមិទេ។
រញ្ជួយដីបានបណ្តាលឲ្យខូចខាតផ្ទះជាង១៤០ខ្នង និងយ៉ាងហោចណាស់កន្លែងសាធារណៈចំនួន៦ក្នុងក្រុង Bengkulu។ អ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់ ត្រូវបានគេមើលឃើញថាកំពុងរុះរើតាមគំនរបាក់បែកផ្ទះរបស់ពួកគេ ដើម្បីស្វែងរកវត្ថុមានតម្លៃ។
រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់និងរបួសនោះឡើយ។ អាជ្ញាធរមូលដ្ឋានបន្តវាយតម្លៃស្ថានភាព និងផ្តល់ជំនួយដល់អ្នកដែលរងគ្រោះដោយការរញ្ជួយដី។
ឥណ្ឌូណេស៊ី ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានសកម្មភាពរញ្ជួយដីខ្ពស់ ដោយសារតែចលនារបស់បន្ទះប្លាកែត។ ប្រទេសអាស៊ីនេះតែងតែជួបប្រទះការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ទាមទារការត្រៀមខ្លួនជាបន្ត និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជានិច្ច។
កាលពីខែមករាឆ្នាំ២០២១ គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ ដែលបានអង្រួនកោះ Sulawesi បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើឲ្យប្រជាជនរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ កាន់តែអាក្រក់ជាងនេះទៅទៀត នៅឆ្នាំ២០១៨ ការរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិនៅទីក្រុង Palu លើកោះ Sulawesi បានសម្លាប់មនុស្សជាង ២ ២០០នាក់។
ដោយឡែកនៅឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩,១រ៉ិចទ័រ បានវាយប្រហារខេត្ត Aceh បង្កឲ្យមានរលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្សជាង ១៧ម៉ឺននាក់ក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


