Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រងការវាយប្រហារដោយព្យុះភ្លៀងនិងរន្ទះបាញ់ នៅពាក់កណ្តាលសប្តាហ៍នេះ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋប្រយ័ត្នខ្លួនព្រោះថា ប្រទេសនឹងត្រូវរងការវាយប្រហារដោយព្យុះភ្លៀងមូសុងនិងរន្ទះបាញ់ នៅពាក់កណ្តាលសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ បាតុភូតធម្មជាតិនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់នៅភាគខាងជើងប្រទេសវៀតណាម។

ដូចនេះ សមុទ្រអាដាម៉ាន់និងឈូងសមុទ្រថៃ ត្រូវរងឥទ្ធិពលខ្លាំង ហើយតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេសថៃ គឺបណ្តាខេត្តនាភាគខាងជើងដូចជា Mae Hong Son, Chiang Mai, Tak, Kamphaeng Phet និង Phetchabun។ 

ក្រៅពីនេះ សូម្បីទីក្រុងបាងកក ក៏ទទួលរងឥទ្ធិពលដែរ ពោលគឺមានឱកាស៣០% ដែលរាជធានីប្រទេសថៃ ជួបព្យុះភ្លៀងនិងរន្ទះបាញ់។

មួយរយៈចុងក្រោយ គ្រោះធម្មជាតិហាក់ដាក់ទោសប្រទេសថៃខ្លាំងមែនទែន ជាពិសេសខេត្តឈៀងរ៉ៃតែម្តង ដោយទីនោះកំពុងលិចលង់ធ្ងន់ធ្ងរ មិនទាន់ធូរស្រាលដោយសារតែព្យុះភ្លៀងដ៏ខ្លាំងក្លា។

ក្នុងស្រុក Mae Chan, កាលពីចុងសប្តាហ៍ ទឹកជំនន់ បានជន់លិចលំនៅដ្ឋានពលរដ្ឋ ធ្វើឲ្យគ្រួសារមួយចំនួន ត្រូវបង្ខំចិត្តជម្លៀសចេញ ចោលផ្ទះសម្បែងនិងផ្អាកការរកស៊ី រីឯក្មេងៗក៏មិនបានរៀនសូត្រ។ 

ចំណែកនៅស្រុក Mae Sai ភ្លៀងធ្លាក់ទាំងថ្ងៃទាំងយប់ បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ជន់លិចតំបន់ទាបៗ ខណៈប្រជាជននៅមិនសុខ ក៏ត្រូវបង្ខំចិត្តជម្លៀសចេញដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះដ៏ខ្លាំងបន្តវាយប្រហារថៃ ដោយខេត្តចំនួន៣២ នឹងរងគ្រោះធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម