Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះដ៏ខ្លាំងបន្តវាយប្រហារថៃ ដោយខេត្តចំនួន៣២ នឹងរងគ្រោះធ្ងន់

បានផុស

នៅ

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ, ចាប់ពីថ្ងៃអង្គារទៅ ខេត្តចំនួន៣២របស់ខ្លួននឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរ ដោយព្យុះមូសុងដ៏ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥ថា ឥទ្ធិពលនៃព្យុះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជំនន់រហ័ស បំណាក់ដីភក់ និងខ្យល់កន្ត្រាក់ ហើយក្នុងចំណោមខេត្តទាំង៣២ ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេមានដូចជា Mae Hong Son, Bueng Kan, Sakon Nakhon, Nakhon Phanom, Mukdahan, Chanthaburi និង Trat។

គ្រោះធម្មជាតិនេះ បន្តវាយប្រហារប្រទេសថៃ ស្របពេលខេត្តឈៀងរ៉ៃ ឯណោះ ក៏កំពុងលិចលង់ធ្ងន់ធ្ងរផងដែរ ដោយសារតែព្យុះភ្លៀងដ៏ខ្លាំងក្លា។

ក្នុងស្រុក Mae Chan, កាលពីថ្ងៃសៅរ៍ទី១៦ខែសីហាឆ្នាំ២០២៥ ទឹកជំនន់ បានជន់លិចលំនៅដ្ឋានពលរដ្ឋ ធ្វើឲ្យគ្រួសារមួយចំនួន ត្រូវបង្ខំចិត្តជម្លៀសចេញ ចោលផ្ទះសម្បែងនិងផ្អាកការរកស៊ី រីឯក្មេងៗក៏មិនបានរៀនសូត្រ។ 

ចំណែកនៅស្រុក Mae Sai ភ្លៀងធ្លាក់ទាំងថ្ងៃទាំងយប់ បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ជន់លិចតំបន់ទាបៗ ខណៈប្រជាជននៅមិនសុខ ត្រៀមតែជម្លៀស បើស្ថានការណ៍មិនធូរស្រាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះភ្លៀងខ្លាំងក្លា វាយប្រហារខេត្តឈៀងរ៉ៃ បង្កការលិចលង់ធ្ងន់ធ្ងរ ឯពលរដ្ឋត្រូវរងទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម