ព័ត៌មានអន្ដរជាតិ
ដាក់ដេញថ្លៃឆ្មាមួយក្បាលនៅ ចិន បន្ទាប់ពីម្ចាស់គ្មានប្រាក់សងបំណុល
ឆ្មាមួយក្បាលនៅក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន គ្រោងនឹងដាក់លក់ដេញថ្លៃ ជាមួយនឹងការដេញថ្លៃចាប់ផ្តើម ៥០០ យន់ (៧០ ដុល្លារអាមេរិក) បន្ទាប់ពីម្ចាស់របស់វាចាញ់ករណីជំពាក់បំណុលគេ ហើយត្រូវបានរឹបអូសទ្រព្យសម្បត្តិទាំងអស់ រួមទាំងសត្វចិញ្ចឹមផងដែរ។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ មនុស្សជាង ៦ពាន់នាក់បានចុះឈ្មោះសម្រាប់ការដេញថ្លៃ ដែលបានទាក់ទាញអ្នកទស្សនាជាង ៥០០,០០០ ។ ឆ្មាមួយក្បាលនេះ បានក្លាយជាបញ្ជីដែលមានអ្នកមើលច្រើនជាងគេបំផុត នៅលើវេទិកាដេញថ្លៃ Ali របស់ Alibaba តាមរយៈគេហទំព័រអនឡាញ Taobao ។
តុលាការ Yangzhou បានប្រកាសថា ការដេញថ្លៃនឹងបើកនៅម៉ោង ១០ ព្រឹក ថ្ងៃទី ៣ ខែកញ្ញា ជាមួយនឹងតម្លៃចាប់ផ្តើម ៥០០ យន់ និងដេញថ្លៃ ២០ យន់។ ឆ្មាឈ្មោលអាយុ៣ឆ្នាំដែលមិនមានការពារ ត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ និងមានសុខភាពល្អ។
យោងតាម Epoch Times ម្ចាស់បានខ្ចីប្រាក់ចំនួន ៣.៩៦ លានយន់ (៧០៦.០០០ ដុល្លារ) ពីធនាគារមួយក្នុងឆ្នាំ ២០១៧ ។ បន្ទាប់ពីខកខានមិនបានសងប្រាក់កម្ចី តុលាការបានរឹបអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ក្នុងឆ្នាំ ២០២២ រួមទាំងឆ្មាផងដែរ។ ចាប់តាំងពីពេលនោះមក វាត្រូវបានថែទាំនៅមជ្ឈមណ្ឌលពេទ្យសត្វឯកជន។ ជាពិសេសទៀតដែរ ឆ្មាមួយក្បាលនេះ ងាយស្រួលមើលថែ និងស្លូតបូត តម្លៃទីផ្សាររបស់ឆ្មាត្រូវបានប៉ាន់ប្រមាណថាប្រហែល ៧១៤យន់ឯណោះ។
សារព័ត៌មាន Jiangsu បានរាយការណ៍ថា នៅក្រោមក្រមរដ្ឋប្បវេណី និងការអនុវត្តតុលាការដែលពាក់ព័ន្ធ សត្វចិញ្ចឹមត្រូវបានចាត់ទុកថាជា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយស្របច្បាប់ ដែលផ្តល់ឲ្យតុលាការនូវសិទ្ធិអំណាចក្នុងការរឹបអូស និងដាក់លក់ដេញថ្លៃដើម្បីទូទាត់បំណុល។
មេធាវី Zhu Qiaoling នៃក្រុមហ៊ុនច្បាប់ Jiangsu Xin Gao (Huai’an) បានពន្យល់ថា ក្រៅពីអចលនទ្រព្យ និងយានជំនិះ ទ្រព្យសម្បត្តិដូចជាលេខទូរស័ព្ទពិសេស និងសត្វចិញ្ចឹមដ៏កម្រ រួមទាំងសត្វចចក អណ្តើក និងសត្វកុកក៏អាចរឹបអូសបានផងដែរ។
ទោះជាបែបនេះក្ដី ការដេញថ្លៃបន្តផ្ទាល់ស្រដៀងគ្នានេះដែរបានកើតឡើងពីមុនមកនៅក្នុងប្រទេសចិន រួមទាំងករណីដែលគោ ក្របី ចៀម ជ្រូក ត្រូវបានលក់ដើម្បីសងបំណុល ដោយសារតែម្ចាស់របស់ពួកវាមិនអាចសងបំណុលបានទាន់ពេលវេលា ឬពុំមានលិទ្ធភាពសងបានតាមការជាក់ស្ដែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


