ព័ត៌មានអន្ដរជាតិ
ពលករខ្មែរ ៨នាក់ ត្រូវទាហានថៃចាប់ពីបទលួចឆ្លងដែនខុសច្បាប់
ពលរដ្ឋខ្មែរចំនួន ៨នាក់ ដែលបានលួឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត តាមរយៈមេខ្យល់ត្រូវបានទាហានថៃចាប់ខ្លួននៅលើទឹកដីថៃ ខណៈដែលពួកគេមានបំណងចូលទៅរកការងារធ្វើកន្លែងដើមវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបានកុតហ៊ីន ក្នុងទឹកដីស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលកម្លាំងទាហានកងរយលេខ ១២០៦ កំពុងល្បាតតាមព្រំដែន។

ពលករខ្មែរទាំង ៨នាក់ មានប្រុស ៤នាក់ និងស្រី ៤នាក់ ដែលកន្លងមកពួកគេធ្លាប់ធ្វើការនៅក្នុងប្រទេសថៃប្រមាណជាង ២ឆ្នាំ ហើយទើបតែត្រលប់ទៅកម្ពុជាវិញនៅចុងខែកក្កដាកន្លងទៅនេះ។ លុះនៅបានមួយរយៈពួកគេក៏បបួលគ្នាទៅធ្វើការនៅកន្លែងដើមវិញដែលស្ថិតនៅស្រុកប្លួកដែង ក្នុងខេត្តរ៉ាយ៉ង ដោយព្រមចំណាយឲ្យមេខ្យល់ក្នុងម្នាក់ៗ ៦.០០០បាត។ នៅពេលនោះដែរកម្លាំងយោធាបានបញ្ជូនពួកគេទាំង ៨នាក់ ទៅកាន់ស្ថានីយ៍តម្រួតក្លងណាំសៃដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


