ព័ត៌មានអន្ដរជាតិ
UN៖ កូរ៉េខាងជើងប្រហារជីវិតមនុស្សដែលចែកចាយភាពយន្តបរទេស
របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិនិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើនការរឹតបន្តឹងរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានប្រហារជីវិតមនុស្សចំពោះការចែកចាយកម្មវិធីទូរទស្សន៍បរទេស រួមទាំងរឿងភាគរបស់កូរ៉េខាងត្បូងផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែកញ្ញា។

ផ្អែកលើការសម្ភាសន៍ជាមួយអ្នករត់គេចខ្លួនពីកូរ៉េខាងជើងជាង ៣០០នាក់ របាយការណ៍នេះបានលើកឡើងពីការបង្កើនការឃ្លាំមើល ការបង្រ្កាបយ៉ាងតឹងរ៉ឹង និងការប្រើប្រាស់ច្បាប់ដែលកំណត់ទោសប្រហារជីវិតសម្រាប់បទល្មើសវប្បធម៌។
អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងនៅតែប្រើប្រាស់ពលកម្មដោយបង្ខំ ហើយសូម្បីតែកុមារក៏ត្រូវធ្វើការងារដ៏គ្រោះថ្នាក់ក្នុងអណ្តូងរ៉ែ និងសំណង់។ គ្រួសារក្រីក្រទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារពួកគេមិនអាចទទួលសំណូកដើម្បីគេចពីការងារនេះ។ អង្គការសហប្រជាជាតិបានព្រមានថាទង្វើទាំងនេះអាចចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួរបញ្ជាក់ថារបាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិឆ្នាំ ២០១៤ដែលបានកត់ត្រាអំពីការប្រហារជីវិត ការធ្វើទារុណកម្ម និងការឃុំខ្លួនយ៉ាងច្រើន។ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានព្រមានថា លុះត្រាតែកូរ៉េខាងជើងផ្លាស់ប្តូរច្បាប់ថ្មី បើពុំដូច្នេះទេប្រជាជនរបស់ខ្លួននឹងប្រឈមមុខនឹងការឈឺចាប់ និងការភ័យខ្លាចកាន់តែខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


