ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ទទួលស្គាល់រឿងចាប់ពង្រត់ជនជាតិជប៉ុន ខណៈជនរងគ្រោះដង្ហោយសុំត្រលប់ជុំគ្រួសារ
យោងតាមភ្នាក់ងារ NHK មេដឹកនាំប្រទេសជប៉ុន និងកូរ៉េខាងជើងបានរៀបចំកិច្ចប្រជុំកំពូលដើម្បីរម្លឹកថ្ងៃទី១៧ កញ្ញា ដែលទីក្រុងព្យុងយ៉ាងសារភាពថា បានចាប់ពង្រត់ជនជាតិជប៉ុនជាច្រើននាក់ ខណៈដែលជនរងគ្រោះជាច្រើនដង្ហោយសុំវិលមកជួបជុំគ្រួសារវិញ។

យ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តមួយនេះ ធ្លាប់បានធ្វើឡើងលើកដំបូងនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០០២ ដោយកាលណោះ នាំឲ្យមានការវិលត្រឡប់នៃអ្នកចាប់ពង្រត់ចំនួន ៥ នាក់ពីកូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុនបានទទួលស្គាល់ពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់ ១៧ នាក់ថា ត្រូវបានភ្នាក់ងារកូរ៉េខាងជើងចាប់ពង្រត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។ ប៉ុន្តែ ១២ នាក់ផ្សេងទៀតនៅតែមិនទាន់បានរាប់បញ្ចូលនោះទេ។ ជាងនេះទៅទៀត សមាជិកគ្រួសារនៃមនុស្សដែលត្រូវបានចាប់ពង្រត់ដោយខាងជើង បានអំពាវនាវឲ្យរដ្ឋាភិបាលយកមនុស្សជាទីស្រឡាញ់របស់ពួកគេ មកវិញតាំងពីពេលនោះមក។
ជាក់ស្ដែង ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះចាប់តាំងពីកូរ៉េខាងជើងព្រមទទួលស្គាល់ការពិត សាច់ញាត្តិមួយចំនួននៃអ្នកចាប់ពង្រត់ដែលគេដឹងឈ្មោះពិតប្រាកដកំពុងរងភាពលំបាកវេទនា មិនអាចជួបជុំឬឃើញមុខមនុស្សជាទីស្រលាញ់។ ក្នុងនោះ មានជនរងគ្រោះមួយចំនួនទៀត បានទទួលមរណភាពដោយបន្សល់ទុកឲ្យគ្រួសាររងនូវការឈឹចាប់ ដែលពួកគេមិនអាចជួបជុំគ្នានៅដង្ហើមចុងក្រោយ។
ដោយសារតែបែបនេះហើយ ទើបសាច់ញាតិរបស់អ្នកដែលចាប់ពង្រត់បានជំរុញឲ្យទីក្រុងតូក្យូ រៀបចំកិច្ចប្រជុំកំពូលជាមួយទីក្រុងព្យុងយ៉ាង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីនាំយកជនរងគ្រោះទាំងអស់មកវិញ។ ប៉ុន្តែ ជារឿងសោកស្ដាយ ស្របពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru បានសម្រេចចិត្តលាលែងតំណែងកាលពីដើមខែនេះ ដោយបានបង្កឲ្យមានភាពចលាចលផ្នែកនយោបាយ និងភាពជាប់គាំងក្នុងប្រទេសបានចាប់ផ្តើមជាថ្មីម្តងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់នេប៉ាល់ មានប្រវត្តិសិក្សា និងនយោបាយលេចធ្លោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


