ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់នេប៉ាល់ មានប្រវត្តិសិក្សា និងនយោបាយលេចធ្លោ
នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងកាលពីថ្ងៃទី១៤ ខែកញ្ញា ដោយជំរុញឲ្យមានភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រទេសឡើងវិញ។ ការឡើងកាន់អំណាចរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីភាពចលាចលដ៏ហិង្សា បានបង្ខំឲ្យនាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែងភ្លាមៗ។

ថ្វីដ្បិតតែលោកស្រីគឺជាមេដឹកនាំបណ្តោះអាសន្នដែលតែងតាំងមនុស្សជំនាន់ Gen Z ក្ដី ប៉ុន្តែគាត់បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រនេប៉ាល់ ពោលគឺលោកស្រីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ជំហរដ៏តឹងរឹងរបស់ខ្លួន ដែលប្រឆាំងនឹងអំពើពុករលួយ។
ដូច្នេះហើយ តើស្រ្តីវ័យ៧៣ឆ្នាំ និងជាមេដឹកនាំជាមនុស្សស្រីដំបូងរបស់នេប៉ាល់មានប្រវត្តិសិក្សានិងនយោបាយបែបណា?
ជីវិត និងតួនាទីនយោបាយ
លោកស្រី កើតនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៥២ នៅ Shankarpur ស្រុក Morang ប្រទេសនេប៉ាល់ភាគខាងកើត នៅក្នុងគ្រួសារមួយដែលមានគាត់គឺជាកូនស្រីច្បងក្នុងចំណោមកូន៧នាក់។
លុះចម្រើនវ័យពេញរូបពេញរាង លោកស្រី Karki បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ នៅមហាវិទ្យាល័យ Mahendra Morang និងសាកលវិទ្យាល័យ Tribhuvan ក្នុងឆ្នាំ១៩៧២។
ក្រោយមក គាត់បានថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Banaras Hindu ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៧៥ ព្រមទាំងផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Tribhuvan ក្នុងប្រទេសនេប៉ាល់ នាឆ្នាំ ១៩៧៨។ ជាងនេះទៀត គាត់បានចូលរួមក្នុងបដិវត្តនេប៉ាល់ឆ្នាំ ១៩៩០ ប្រឆាំងនឹងប្រព័ន្ធ Panchayat ហើយត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចលនានេះ មុនពេលការផ្លាស់ប្តូររបស់ប្រទេស ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
បានបង្កើតប្រវត្តិសាស្ត្រជាប្រធានចៅក្រមស្ត្រីទីមួយរបស់នេប៉ាល់
មិនយូរប៉ុន្មាន គាត់បានក្លាយជាប្រធានចៅក្រមនៃប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៦ រហូតដល់ ឆ្នាំ ២០១៧ ។ នាងគឺជាស្ត្រីដំបូងគេដែលកាន់តំណែងនោះ។
ក្នុងនាមជាប្រធានចៅក្រម លោកស្រី Karki បានដោះស្រាយសំណុំរឿងដ៏ល្បីមួយចំនួនដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងការបំពានលើនាយកប្រតិបត្តិ។ ឧទាហរណ៍៖ គាត់បានសម្រេចលើការតែងតាំងមេប៉ូលិស ដោយរុញច្រានប្រឆាំងនឹងការជ្រៀតជ្រែករបស់រដ្ឋាភិបាល។
ការតវ៉ាបានកើតចេញពីការហាមឃាត់របស់រដ្ឋាភិបាលលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ២៦ រួមទាំង Facebook, Instagram និង WhatsApp ដែលត្រូវបានគេមើលឃើញថា ជាការរារាំងសេរីភាពនៃការបញ្ចេញមតិ។ នេះបានបង្កើនទៅជាប្រតិកម្មប្រឆាំងនឹងវណ្ណៈនយោបាយ និងកូនរបស់អ្នកនយោបាយ ដោយបានរិះគន់ចំពោះរបៀបរស់នៅដ៏ប្រណិតរបស់ពួកគេមិនដូចមនុស្សទូទៅទេ។
លោកស្រី Sushila ទទួលបានការគាំទ្រយ៉ាងសំខាន់ពីក្មេងជំនាន់ក្រោយ ជាពិសេសមនុស្សជំនាន់ Gen Z ដែលមើលឃើញថា គាត់គឺជាមនុស្សស្មោះត្រង់ និងទៀងត្រង់ និងជានិមិត្តរូបនៃនយោបាយថ្មី ដែលនឹងដឹកនាំប្រទេសចេញពីវិបត្តិមួយនេះ។
ការសន្យារបស់មេដឹកនាំស្ត្រីដំបូង
បន្ទាប់ពីឡើងកាន់តំណែង លោកស្រី Sushila បានរំលឹកឡើងវិញថា រដ្ឋាភិបាលរបស់លោកស្រីនឹងមានរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ដើម្បីស្តារស្ថិរភាព និងរៀបចំការបោះឆ្នោតឡើងវិញ ពោលគឺ គាត់បានបញ្ចាក់ជំហររបស់ខ្លួនថា នឹងមិនកាន់អំណាចលើសពី៦ខែនោះទេ ដោយសន្យាប្រគល់ឲ្យសភា និងរដ្ឋមន្ត្រី បើកាលណាជ្រើសរើសអ្នកដឹកនាំថ្មីបានភ្លាម។
លោកស្រីត្រូវបានគេរំពឹងថានឹងបង្កើតរដ្ឋាភិបាលចាំផ្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយការបោះឆ្នោតទូទៅទំនងជានឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។
ដោយឡែក ចំពោះជីវិតឯកជនរបស់លោកស្រី Sushila Karki វិញ គាត់បានរៀបការជាមួយលោក Durga Prasad Subedi ដែលមានទំនាក់ទំនងជាមួយសភានេប៉ាល់ និងធ្លាប់ជាប់ពាក់ព័ន្ធក្នុងនយោបាយយុវជន។ មិនតែប៉ុណ្ណោះ ប្រជាជននេប៉ាល់ទូទាំងប្រទេស ស្គាល់គាត់ដោយសុចរិតភាពរឹងមាំ គ្មានការអត់ឱនចំពោះអំពើពុករលួយ ការវិនិច្ឆ័យមិនលំអៀង ដែលនេះបានធ្វើឲ្យលោកស្រីសាងកេរ្តិ៍ឈ្មោះជាអ្នកច្បាប់ដែលមានគំនិតកែទម្រង់រឹងមាំ និងលេចធ្លោមួយរូបក្នុងប្រទេសកំណើតខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីស្ត្រីដំបូង នេប៉ាល់ សន្យាប្រគល់អំណាចក្នុងពេល៦ខែ បើរកមេដឹកនាំថ្មីបានភ្លាម
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


