Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសបញ្ជូនកងកុម្ម៉ង់ដូនិងទ័ពបាញ់ Sniper មកតំបន់ព្រំដែនកម្ពុជា

បានផុស

នៅ

ប្រទេសថៃបានប្រកាសពីការបញ្ជូនកងកុម្ម៉ង់ដូនិងទ័ពបាញ់ Sniper មកកាន់តំបន់ព្រំដែនកម្ពុជា ដែលនេះបង្ហាញពីទង្វើឈ្លានពានដ៏អាក្រក់បំផុតរបស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃអង្គារទី២៣ខែកញ្ញាឆ្នាំ២០២៥, ទ័ពទាំងនេះគឺមកពីអង្គភាព Arintharaj លេខ២៦ និង Naresuan លេខ២៦១។

ក្រុមនេះគឺដឹកនាំដោយមេបញ្ជាការកងយុទ្ធពលភូមិន្ទថៃ Songwit Noonpakdee មកព្រំដែន ដោយប្រើលេសទប់ទល់ជាមួយកម្ពុជា។

ម្តងហើយម្តងទៀត ថៃតែងតែរំលោភបទឈប់បាញ់ ដោយសារតែស្រេកឃ្លានសង្គ្រាម រំលោភទឹកដីកម្ពុជា ទោះក្នុងសកម្មភាពដ៏សាហាវព្រៃផ្សៃបែបណា ក៏ថៃអាចធ្វើបានដែរ។

ជាក់ស្តែងកាលពីរសៀលថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ កងទ័ពថៃបានប្រើអំពើហិង្សានិងប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃមកលើព​លរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី បណ្តាលឲ្យរបួស២៩អង្គ-នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធាន IOT ប្រាប់កងទ័ពថៃ នៅឲ្យស្ងៀម កុំបង្កហេតុ ទុកឲ្យ JBC ធ្វើ​ការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម