ព័ត៌មានអន្ដរជាតិ
ប្រធាន IOT ប្រាប់កងទ័ពថៃ នៅឲ្យស្ងៀម កុំបង្កហេតុ ទុកឲ្យ JBC ធ្វើការ
ក្រោយកងកម្លាំងថៃប្រព្រឹត្តទង្វើយ៉ាងព្រៃផ្សៃលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ អនុព័ន្ធយោធាម៉ាឡេស៊ី ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ប្រចាំប្រទេសថៃ បានជំរុញឲ្យថៃរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់រាល់សកម្មភាពបង្កហេតុ ហើយអំពាវនាវដល់អាជ្ញាធរថៃ ទុកបញ្ហានេះឲ្យគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ធ្វើការនិងដោះស្រាយ។

លោក Samsul Rizal Bin Musa បានបដិសេធសំណើរបស់ថៃ ដែលចង់ឲ្យលោកទៅមើលតំបន់ព្រំដែនដែលមានជម្លោះ ដោយលោកនិយាយថា សូមនៅស្ងៀមសិន និងបញ្ឈប់រាល់សកម្មភាពបង្កហេតុ រង់ចាំការប្រជុំ JBC និងការសម្រេចបន្ទាប់។
ដោយប្រើសម្តីបែបផ្លែផ្កាឲ្យថៃដែលតែងចោទកម្ពុជាថាជាអ្នកឈ្លានពាន អនុព័ន្ធយោធាម៉ាឡេស៊ីប្រាប់ឲ្យថៃកុំបារម្ភពេក កងទ័ពរបស់អ្នកខ្លាំងគ្មាននរណាអាចមកឈ្លានពានបានទេ។
ការទាត់ចោលសំណើរបស់ថៃនិងសម្តីពីអនុព័ន្ធយោធាម៉ាឡេស៊ីនេះ ហាក់បង្ហាញថា លោកដឹងយ៉ាងច្បាស់អំពីចេតនានិងចរិតដ៏ខូចរបស់ថៃ ដែលតែងទម្លាក់កំហុសលើកម្ពុជា និងចោទប្រកាន់ លាបពណ៌មិនចេះចប់។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់គឺថា ក្រោយរឿងនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏ជំរុញឲ្យថៃ ចូលតុចរចា ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញា បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដោយក្នុងនោះ លោក Anwar បានជំរុញឲ្យភាគីថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធី និងនាំយកបញ្ហាទៅកាន់តុចរចា។
តាមរយៈការបង្ហោះលើបណ្តាញសង្គម Facebook របស់លោក Anwar, នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះសរសេរថា លោកនិងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាគ្នាអំពីការវិវត្តចុងក្រោយនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ លោកអំពាវនាវឲ្យភាគីទាំងពីរ រក្សាសន្តិភាពនិងចៀសវាងបង្កភាពតានតឹងដែលមិនចាំបាច់។
ទន្ទឹមនោះ លោក Anwar ក៏អំពាវនាវផងដែរឲ្យយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Reuters បកស្បែកមុខថៃ ជាកន្លែងចាប់ជម្រិតនិងមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


