ព័ត៌មានអន្ដរជាតិ
ត្រាំ ថា លោកជួយបញ្ចប់សង្រ្គាម «កម្ពុជា-អាមេនី»
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ឈប់សង្គ្រាមរវាងប្រទេសកម្ពុជា និងអាមេនី ដែលស្ថិតនៅចម្ងាយ ៦ ០០០ គីឡូម៉ែត្រពីគ្នា ហើយមិនធ្លាប់ប្រយុទ្ធគ្នាសោះ។

ការអះអាងដោយខុសបែបនេះ ធ្វើឡើងចំពេលដែលលោក ត្រាំ បន្តប្រើវោហាសាស្រ្តដើម្បីជំរុញមុខមាត់របស់ខ្លួន ក្នុងយុទ្ធនាការយកឈ្នះពានរង្វាន់ណូបែលសន្ដិភាព។ កន្លងមក លោកបាននិយាយម្ដងហើយម្ដងទៀតថា ខ្លួនបានជួយបញ្ចប់សង្រ្គាមចំនួន ៧ នៅទូទាំងពិភពលោក ទោះបីជាតួលេខនេះមានភាពចម្រូងចម្រាស់ក្ដី រួមទាំងជម្លោះប៉ាគីស្ថាន-ឥណ្ឌា ដែលមន្រ្តីឥណ្ឌា ច្រានចោលការចូលរួមដោះស្រាយបញ្ហារបស់លោក។
ក្នុងអំឡុងកម្មវិធី Founders’ Dinner របស់វិទ្យាស្ថាន American Cornerstone (ACI) កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានរៀបរាប់ពីសង្រ្គាមដែលលោកបានបញ្ចប់ ហើយលោកបាននិយាយថា៖ «កម្ពុជា ហើយនិងអាមេនី។ វា(ជម្លោះ)ទើបតែចាប់ផ្ដើមទេ ប៉ុន្តែវាគឺជាជម្លោះដ៏អាក្រក់មួយ។ មិនគួរឱ្យជឿ»។
យ៉ាងណាមិញ នេះជាការនិយាយខុសយ៉ាងពិតប្រាកដ ដោយលោកច្រឡំជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃជុំវិញបញ្ហាព្រំដែន និងជម្លោះអាមេនី-អាស៊ែបៃហ្សង់ ជុំវិញទឹកដីជម្លោះរ៉ាំរ៉ៃដូចគ្នា គឺតំបន់ ណាហ្គូរណូ-ការ៉ាប៉ាក់ (Nagorno-Karabakh)។
ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ក្រោមការបាញ់ប្រហារឈ្លានពានជាមុនរបស់កងទ័ពថៃ ជុំវិញភាពតានតឹងព្រំដែនរាប់ខែមកហើយ។ ៥ ថ្ងៃក្រោយមក បន្ទាប់ពីជម្លោះបានឆក់យកជីវិតមនុស្សជាង ៤០ នាក់ និងបង្កការភៀសខ្លួនប្រជាជនជាង ៣០០ ០០០ នាក់ ទាំងសងខាង ភាគីទាំង២ ក៏បានព្រមព្រៀងលើបទឈប់បាញ់ ដោយមានការសម្របសម្រួលពីលោក ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
បន្ទាប់មកនៅខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការមួយច្បាប់ទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព គាំទ្របេក្ខភាពរបស់រលោក ត្រាំ ដើម្បីទទួលបានពានរង្វាន់ «ណូបែលសន្តិភាព»។ ក្រៅពីកម្ពុជា មានតែប៉ាគីស្ថាន និងអ៊ីស្រាអែល ប៉ុណ្ណោះ ដែលបានធ្វើដូច្នេះ។
ជម្លោះដែលលោកបានលើកយកមកបង្ហាញកាលពីថ្ងៃសៅរ៍ រួមមាន កូសូវ៉ូ-ស៊ែប៊ី អាហ្ស៊ីប-អាត្យូពី និងអ៊ីស្រាអែល-អ៊ីរ៉ង់ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


