ព័ត៌មានអន្ដរជាតិ
កំពុងរងទុក្ខស្រាប់ផង ឥឡូវថៃ ដាក់ខេត្ត៤២ទៀត ឲ្យប្រុងជើងការខ្ពស់ ព្រោះព្យុះ ប៊ូឡូយ
ស្របពេលថៃកំពុងរងទុក្ខដោយគ្រោះធម្មជាតិរួចទៅហើយនោះ ឥទ្ធិពលព្យុះប៊ូឡូយ នឹងបន្ថែមភាពវេទនាដល់ប្រទេសនេះទៀត ដោយបង្កឲ្យមានបំណាក់ដី ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេឡើងហូរហៀ ដល់ថ្នាក់ខេត្តចំនួន៤២ ត្រូវដាក់ក្នុងកម្រិតប្រុងជើងការខ្ពស់ ព្រោះភាពគ្រោះថ្នាក់នៃបាតុភូតធម្មជាតិ។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនាព្រឹកថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥, នៅដើមសប្តាហ៍នេះ គ្រោះធម្មជាតិនឹងវាយប្រហារប្រទេសថៃ ជាពិសេសតំបន់ភាគខាងកើតនិងងឦសានតែម្តង ហើយក្នុងបណ្តាខេត្តទាំងនោះ ខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និង Trat នឹងត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ។
សម្រាប់តំបន់ឆ្នេរវិញ ឥទ្ធិពលព្យុះប៊ូឡូយនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ចំណែករលកសមុទ្រ អាចមានកម្ពស់រហូតដល់ទៅ២ឬ៣ម៉ែត្រឯណោះ។

ក្រៅពីខេត្តទាំង៤២ រាជធានីបាងកក ក៏ប្រឈមគ្រោះថ្នាក់ផងដែរ ជាពិសេសភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ បូករួមជាមួយបាតុភូតផ្គររន្ទះ និងទឹកជំនន់។
សូមជម្រាបថា មុននេះព្យុះប៊ូឡូយ បានវាយប្រហារដីគោកវៀតណាម ជាមួយកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះ ប៊ូឡូយ បានទៅដល់ដីគោកវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa រួចបន្តបោកបក់លើខេត្ត Ha Tinh និង Quang Tri មុននឹងថមថយកម្លាំងពេលទៅដល់ភាគខាងជើងប្រទេសឡាវ។
សារព័ត៌មាន VN Express ផ្សាយថា ឥទ្ធិពលព្យុះ Bualoi បានបង្កើតជាបាតុភូតខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជញ្ជ្រំ ជំនន់រហ័ស បំណាក់ដី និងបណ្តាលឲ្យទឹកទន្លេហក់ឡើងហូរហៀ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


