ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ប្រកាសគាំទ្រផែនការសន្តិភាពហ្គាហ្សារបស់លោក ត្រាំ
វិមានក្រឹមឡាំង បានសម្តែងក្តីសង្ឃឹមថា ផែនការសន្តិភាពតំបន់ហ្គាហ្សាថ្មីដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវបានអនុវត្ត។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ខែកញ្ញារបស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហាញសំណើ២០ចំណុចនៅទីក្រុងវ៉ាស៊ីនតោនជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

លោក Peskov បានបញ្ជាក់ថា រុស្ស៊ី «តែងតែគាំទ្រ និងស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងរបស់ ត្រាំ» ដើម្បីបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។ ទីក្រុងមូស្គូសង្ឃឹមថា គំនិតផ្តួចផ្តើមថ្មីនេះនឹងនាំឲ្យមានបទឈប់បាញ់ប្រកបដោយនិរន្តរភាព ការដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំ និងបើកឲ្យមានជំនួយមនុស្សធម៌។
បន្ថែមពីនេះ រុស្ស៊ីបានបញ្ជាក់ថា ខ្លួននៅតែបន្តប្រកាន់ខ្ជាប់នូវដំណោះស្រាយរដ្ឋពីរដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយអំពាវនាវឲ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាមួយអ៊ីស្រាអែល។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិរបស់រុស្ស៊ីលោក Vassily Nebenzia ក៏បានបញ្ជាក់ជំហរនេះឡើងវិញដោយហៅវាថាជា «ផ្លូវតែមួយគត់ដែលអាចធ្វើទៅបាន» ទៅកាន់ដំណោះស្រាយយូរអង្វែង។
ទីក្រុងមូស្គូបានកត់សម្គាល់ថា ខ្លួនមិនមែនជាអ្នកចូលរួមក្នុងការបង្កើតផែនការសន្តិភាពនោះទេ ហើយក៏មិនបានទទួលបានការជូនដំណឹងណាមួយពីទីក្រុងវ៉ាស៊ីនតោនអំពីវាដែរ។ យ៉ាងណាមិញ រុស្ស៊ីបានសង្កត់ធ្ងន់ថានឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីជម្លោះ ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាអ្នកសម្របសម្រួលប្រសិនបើចាំបាច់។

សូមជម្រាបថា លោក ត្រាំ បានប្រកាសផ្តល់ពេលឲ្យក្រុមហាម៉ាសពី៣ទៅ៤ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងផែនការ២០ចំណុចស្ដីពីសន្តិភាពតំបន់ហ្គាហ្សា ដោយព្រមានពី «ការបញ្ចប់ដ៏សោកសៅ» បើក្រុមនេះបដិសេធ។
សំណើដែលបានលាតត្រដាងកាលពីថ្ងៃចន្ទ អំពាវនាវឲ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលក្នុងរយៈពេល៧២ម៉ោង ការរំសាយអាវុធរបស់ពួកហាម៉ាស និងការដកខ្លួនបន្តិចម្តងៗរបស់អ៊ីស្រាអែលចេញពីហ្គាហ្សា។
លោក ត្រាំ បាននិយាយនៅឯសេតវិមានថា «ប្រទេសអារ៉ាប់ទាំងអស់បានយល់ព្រម។ ប្រទេសមូស្លីមបានយល់ព្រមទាំងអស់។ អ៊ីស្រាអែលបានយល់ស្របរួចរាល់ហើយ។ យើងគ្រាន់តែរង់ចាំក្រុមហាម៉ាសប៉ុណ្ណោះ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានគាំទ្រផែនការនេះ ដោយហៅវាថា«សម្រេចបាននូវគោលដៅសង្រ្គាមរបស់យើង»។ លោកបានព្រមានថា ប្រសិនបើក្រុមហាម៉ាសបដិសេធវា «អ៊ីស្រាអែលនឹងបញ្ចប់ការងារដោយខ្លួនឯង»។
ក្រុមហាម៉ាស ដែលមិនបានចូលរួមក្នុងការចរចា បាននិយាយថា ខ្លួនកំពុងពិនិត្យមើលផែនការនេះ។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រភពពីមន្ត្រីប៉ាឡេស្ទីនបានពណ៌នាសំណើនេះថា «មានភាពលម្អៀងទាំងស្រុងលើអ៊ីស្រាអែល» ហើយបានចោទប្រកាន់ថាបានដកហូតសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន។
ជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាសបានសម្លាប់មនុស្សជាង ១ ២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ចំណាប់ខ្មាំង ២៥១នាក់។ ការឆ្លើយតប អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៦ ០០០នាក់នៅតំបន់ហ្គាហ្សា៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ដាក់ចេញផែនការសន្តិភាព២០ចំណុច បញ្ចប់សង្គ្រាម អ៊ីស្រាអែល នៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


