ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់ចេញផែនការសន្តិភាព២០ចំណុច បញ្ចប់សង្គ្រាម អ៊ីស្រាអែល នៅហ្គាហ្សា
កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ចេញនូវផែនការសន្តិភាព២០ចំណុចដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ដែលសម្លាប់មនុស្សជាង ៦ ៦០០០នាក់។

តាមសេចក្តីរាយការណ៍របស់ Al Jazeera, ផែនការនេះត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលយករួចទៅហើយ នៅចាំតែខាងក្រុមហាម៉ាសប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាចំណុចទាំង២០ដែលមាននៅក្នុងផែនការរបស់លោក ត្រាំ៖
- តំបន់គ្មានភេរវកម្ម៖ ហ្គាហ្សា ត្រូវតែក្លាយជាតំបន់កាត់ផ្តាច់មនោគមន៍វិជ្ជារ៉ាឌីកាល់ គ្មានភេរវកម្ម ដែលមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាងឡើយ។
- ការអភិវឌ្ឍ៖ តំបន់ ហ្គាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញដើម្បីផលប្រយោជន៍ប្រជាជនខ្លួន បន្ទាប់ពីការខូចខាត និងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ។
- ការបញ្ចប់សង្គ្រាមភ្លាមៗ៖ ប្រសិនបើភាគីទាំងពីរទទួលយកសំណើនេះ សង្គ្រាមនឹងបញ្ចប់ភ្លាមៗ។ អ៊ីស្រាអែលនឹងដកថយទៅកាន់ខ្សែបន្ទាត់ដែលបានព្រមព្រៀង ដើម្បីត្រៀមដោះលែងចំណាប់ខ្មាំង។ ប្រតិបត្តិការយោធាទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ខណៈខ្សែបន្ទាត់ប្រយុទ្ធត្រូវរក្សាទុកដដែល រហូតដល់លក្ខខណ្ឌសម្រាប់ការដកទ័ពពេញលេញត្រូវបានបំពេញ។
- ការប្រគល់ចំណាប់ខ្មាំង៖ ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងជាសាធារណៈ ចំណាប់ខ្មាំងទាំងអស់ (ទាំងរស់ឬស្លាប់) ត្រូវតែប្រគល់មកវិញ។
- ការដោះលែងអ្នកទោស៖ នៅពេលដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសជាប់គុកមួយជីវិតចំនួន២៥០នាក់ បូករួមទាំងពលរដ្ឋហ្គាហ្សា ១ ៧០០នាក់ ដែលត្រូវបានឃុំខ្លួនក្រោយថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។
- ការរំសាយអាវុធ ក្រុមហាម៉ាស៖ ក្រុមហាម៉ាស ត្រូវតែរំសាយអាវុធ ហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនដូចជាផ្លូវរូងក្រោមដី ឃ្លាំងអាវុធ ឬមជ្ឈមណ្ឌលបញ្ជាការ នឹងត្រូវរុះរើ និងបំផ្លាញចោល។
- ការមិនចូលរួមរដ្ឋបាល៖ ក្រុម ហាម៉ាស នឹងត្រូវដកចេញពីតួនាទីគ្រប់គ្រងរដ្ឋបាល។ អ្នកដែលប្រឆាំងអំពើហិង្សាអាចនឹងទទួលបានការលើកលែងទោស ដោយមានជម្រើសសម្រាប់ការចាកចេញទៅកាន់កន្លែងផ្សេងដោយសុវត្ថិភាព។
- រដ្ឋាភិបាលបណ្តោះអាសន្ន៖ រដ្ឋាភិបាលប៉ាឡេស្ទីនបណ្តោះអាសន្នដែលជា អ្នកបច្ចេកទេស នឹងគ្រប់គ្រងតំបន់ ហ្គាហ្សា ក្រោមការត្រួតពិនិត្យ។
- កងកម្លាំងស្ថិរភាពអន្តរជាតិ៖ «កងកម្លាំងស្ថិរភាពអន្តរជាតិ» (ឬកម្លាំងរក្សាសន្តិភាព) នឹងត្រូវជំនួសកងកម្លាំងអ៊ីស្រាអែលក្នុងការធានាសន្តិសុខនៅ ហ្គាហ្សា ក្រោយការដកទ័ព។
- ក្រុមប្រឹក្សាសន្តិភាព៖ មានសំណើបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យដំណើរការអន្តរកាលនេះ ដោយលោក ត្រាំ នឹងធ្វើជាប្រធាន រួមជាមួយឥស្សរជននានា ដូចជាលោក តូនី ប្ល៊ែរ។
- ការមិនកាត់យកទឹកដី៖ ផ្អែកលើផែនការនេះ អ៊ីស្រាអែលនឹងមិនមានការកាត់យកតំបន់ហ្គាហ្សាឡើយ។ ក្រោមផែនការនេះក៏ ហាមឃាត់ ការកាត់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធដោយអ៊ីស្រាអែលផងដែរ។
- ផ្លូវឆ្ពោះទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន៖ ផែនការនេះបានបង្ហើបពី ផ្លូវទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន នាពេលអនាគត ដែលអាស្រ័យលើកំណែទម្រង់នៅក្នុងអាជ្ញាធរប៉ាឡេស្ទីន (PA )។
- ការកសាងឡើងវិញ៖ មានផែនការកសាងនិងអភិវឌ្ឍន៍តំបន់ ហ្គាហ្សាឡើងវិញដ៏ធំសម្បើម ដែលផ្តល់មូលនិធិដោយដៃគូអារ៉ាប់និងអន្តរជាតិ ជាមួយនឹងតំបន់សេដ្ឋកិច្ចឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធ។
- ការត្រួតពិនិត្យជាអន្តរជាតិ៖ នឹងមានការបង្កើតការត្រួតពិនិត្យ និងឃ្លាំមើលជាអន្តរជាតិ (សម្រាប់សន្តិសុខ ការរំសាយអាវុធ សិទ្ធិមនុស្ស) ដោយតួអង្គអព្យាក្រឹត។
- ការដកទ័ពជាដំណាក់កាល៖ អ៊ីស្រាអែលនឹងធ្វើការដកទ័ពជាដំណាក់កាល ដើម្បីគ្រប់គ្រងសន្តិសុខនិងដំណើរការអន្តរកាល។
- ផ្លូវសុវត្ថិភាព៖ នឹងមានការផ្តល់ផ្លូវសុវត្ថិភាពសម្រាប់សមាជិក ក្រុមហាម៉ាស ដែលបានទម្លាក់អាវុធហើយជ្រើសរើសចាកចេញពីតំបន់ ហ្គាហ្សា។
- ការផ្សះផ្សា៖ ជំរុញកិច្ចសន្ទនារវាងសាសនានិងកម្មវិធីនានា ដើម្បីលើកកម្ពស់ការរួមរស់ សន្តិភាព អត់ឱន និងការផ្សះផ្សាគ្នា។
- កំណែទម្រង់ PA៖ នឹងមានការកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន (PA) ពង្រឹងស្ថាប័ន អភិបាលកិច្ច និងនីតិរដ្ឋ។
- តួនាទីរដ្ឋអារ៉ាប់៖ ប្រទេសអារ៉ាប់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខ ផ្តល់មូលនិធិ និងអភិបាលកិច្ច ដើម្បីគាំទ្រស្ថិរភាពនៅតំបន់ ហ្គាហ្សា ផងដែរ។
- ការផ្តល់ជំនួយ៖ ការចូលចែកចាយនិងជំនួយនៅតំបន់ហ្គាហ្សា នឹងដំណើរការដោយគ្មានការជ្រៀតជ្រែកពីភាគីទាំងពីរ តាមរយៈអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួន និងអឌ្ឍចន្ទក្រហម បន្ថែមលើស្ថាប័នអន្តរជាតិផ្សេងទៀត ដែលមិនមានទំនាក់ទំនងជាមួយភាគីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជនជាតិប៉ាឡេស្ទីន៦០នាក់ទៀតត្រូវបានសម្លាប់ ខណៈលោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញា «បញ្ចប់ការងារ» នៅហ្គាហ្សា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


