Connect with us

ព័ត៌មានអន្ដរជាតិ

Weerayut ចូលកាន់តំណែងមេភូមិភាគ២ ថៃ ជាផ្លូវការ

បានផុស

នៅ

នៅថ្ងៃទី១ខែតុលាឆ្នាំ២០២៥ Weerayut Raksilp បានចូលកាន់តំណែងជាមេបញ្ជាការយុទ្ធភូមិភាគ២ជាផ្លូវការហើយ ដោយជំនួស Boonsin Padklang ដែលត្រូវចូលនិវត្តន៍។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលកាន់តំណែងរបស់ Weerayut គឺចំពេលដែលប្រទេសថៃ នៅតែបន្តឈ្លានពានកម្ពុជា ចិញ្ចឹមចិត្តលេបយកទឹកដីខ្មែរ តាមរយៈការប្រើប្រាស់វិធីសាស្រ្តព្រៃផ្សៃ មិនខ្វល់ពីអន្តរជាតិ។

សូមជម្រាបជាថ្មី Weerayuth រហស្សនាម «Terng» ​មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជា​អតីត​និស្សិត​នៃ​សាលា​ត្រៀម​កងយោធពលភូមិន្ទ​ជំនាន់​ទី២៦ និង​ជា​អតីត​និស្សិត​នៃ​សាលា​​កងយោធពលភូមិន្ទ Chulachomklao ​ជំនាន់​ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin។

បុរសម្នាក់នេះធ្លាប់មានតួនាទីជាមេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ១៦១ និងជាអតីត​មេបញ្ជាការ​កងពលធំ​ថ្មើរជើង​លេខ​១៦ (​ជំរំ Bodindecha ខេត្ត Yasothon​)។

Weerayuth ក៏ធ្លាប់ជាអតីត​មេបញ្ជាការ​នៃ​ក្រុម​ការងារ​ពិសេស​ទី​៣ ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិភាគ​ឦសាន​និងជាអតីត​មេបញ្ជាការ​កងពលធំ​ថ្មើរជើងលេខ​៦ ក៏ដូច​ជា​មេបញ្ជាការ​នៃ​ក្រុម​ការងារ ​Suranaree ដែល​មើល​ការ​ខុស​ត្រូវ​ព្រំដែន​កម្ពុជា-ថៃផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ប្រកាសបញ្ជូនកងកុម្ម៉ង់ដូនិងទ័ពបាញ់ Sniper មកតំបន់ព្រំដែនកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម