ព័ត៌មានអន្ដរជាតិ
ឡើងមិនទាន់១ខែផង នាយករដ្ឋមន្ត្រីបារាំង Lecornu ប្រកាសលាលែងពីតំណែង
នាយករដ្ឋមន្ត្រីបារាំងលោក Sébastien Lecornu បានលាលែងពីតំណែងនៅថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥នេះ តិចជាងមួយខែបន្ទាប់ពីការតែងតាំងរបស់គាត់នៅថ្ងៃទី៩ខែកញ្ញា។ ការលាលែងរបស់គាត់ត្រូវបានយល់ព្រមដោយប្រធានាធិបតី Emmanuel Macron។

ការលាលែងពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីភាពចលាចលនយោបាយខ្លាំងនៅក្នុងប្រទេសបារាំង ដោយសារការបែកបាក់សភា និងការលំបាកនៅក្នុងការអនុម័តកញ្ចប់ថវិកា។ អ្នកកាន់តំណែងមុនរបស់ Lecornu គឺលោក François Bayrou ក៏ត្រូវបានបង្ខំឲ្យលាលែងពីតំណែងផងដែរ បន្ទាប់ពីចាញ់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសំណើថវិកាជាតិ។
នេះគឺជាការលាលែងលើកទី៥ហើយរបស់នាយករដ្ឋមន្ត្រីបារាំង ដែលបម្រើការក្រោមការដឹកនាំរបស់លោក Macron ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំ ដោយបានគូសបញ្ជាក់ពីការប្រែប្រួលនយោបាយដ៏វឹកវរក្រោមការគ្រប់គ្រងអាណត្តិទីពីររបស់លោកប្រធានាធិបតី Macron៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


