សុខភាព
ពណ៌ទឹកសំបោរបង្ហាញពីបញ្ហាសុខភាពអ្វីខ្លះ?
ពេលមានសំបោរឬកំហាកយើងតែងតែញើសនិងខាកចេញមក ដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់កាន់តែឆាប់កាន់តែល្អ។ តើអ្នកជឿទេថាពណ៌របស់សំបោរវាបានប្រាប់ពីបញ្ហាសុខភាពអ្នកអ្វីខ្លះ?
យើងទាំងអស់គ្នាតែងតែជួបប្រទះនិងការហៀរសំបោរ ឬ ធ្លាក់ចូលបំពង់កដែលតម្រូវឲ្យយើងញើសឬខាកចេញមកមានពេលខ្លះហឺតចូលទៅក្នុងច្រមុះឬលេបចូលបំពង់ក។
ក) ទឹកសំបោរមានប្រភពមកពីណា

ផ្លូវដង្ហើមនិងអាហាររបស់មនុស្សយើងមានភ្នាសកោសិកា ដែលជាកន្លែងផលិតសំបោរ រំអិល និង ស្លេះមិនថានៅក្នុងច្រមុះ សីនុស មាត់ បំពង់ក បំពង់សំឡេង បំពង់ខ្យល់វាមានតួនាទីការពារមេរោគ ការរលាកកកិតវាធ្វើឲ្យមានសំណើមគ្រប់ពេលវេលាហេតុដូច្នេះហើយនៅពេលដែលភ្នាសកោសិកាស្ងួតវាងាយនិងបង្ករោគ។ សំបោរឬរំអិលនៅផ្លូវដង្ហើមវាមានតួនាទីចាប់យកវត្ថុផ្សេង ដែលចូលមកក្នុងរាងកាយយើងតាមរយៈការដកដង្ហើម រាងកាយយើងផលិតសំបោរ ឬ ទឹករំអិល២លីត្រក្នុង១ថ្ងៃ។ មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរឬកំហាកនោះទេ តើអ្នកដឹងទេថាពណ៌សំបោររបស់លោកអ្នកវាបានបញ្ជាក់ពីបញ្ហាអ្វីខ្លះពីសុខភពច្រមុះរបស់លោកអ្នក។

១. ពណ៌សថ្លា បណ្តាលមកពីផ្ដាសាយ រលាកផ្លូវដង្ហើមខាងលើ ឬ អាលែកស្សីច្រមុះ ពពួកវីរុសបង្កអោយរលាកភ្នាសកោសិកាដែលបញ្ចេញសារជាតិ Histamine ជំរុញឲ្យមានការផលិតទឹកសំបោរយ៉ាងច្រើនការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។
២. ពណ៌ស ការដែលសំបោរមានលក្ខណៈក្រាស់ ស្អិត និង សល្អក់អាចមកពីស្ទះនៅក្នុងច្រមុះរយៈពេលយូរដែលបណ្តាលមកពីភ្នាសច្រមុះហើមក្រៅពីនោះរួមផ្សំនិងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេក។
៣. ពណ៌លឿង មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ ឬ សីនុសប្រព័ន្ធរាងកាយយើងបានប្រឆាំងធ្វើឲ្យមេរោគស្លាប់បូកផ្សំនិងរំអិលលាយខ្ទុះរួមផ្សំគ្នាធ្វើឲ្យសំបោរមានពណ៌លឿង។
៤. ពណ៌ប្រផេះ អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមានឬសដូងច្រមុះដែលកើតចេញពី ការរលាករាំរ៉ៃនៃភ្នាសច្រមុះឬសីនុសមានសណ្ឋានដួចផ្លែទំពាំងបាយជូរ ដែលបណ្តាលមកពីអាលែកស្សីច្រមុះ រលាកសីនុសរ៉ាំរ៉ៃ ជំងឺហឺត។
៥. ពណ៌ខៀវ បង្ហាញថារាងកាយយើងកំពង់ប្រឆាំងនិងបាក់តេរីដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។
៦. ពណ៌ក្រហម កើតឡើងដោយសារសរសៃឈាមច្រមុះដាច់លាយជាមួយទឹកសំបោរសរសៃឈាមដាច់អាចបណ្តាលមកពីភ្នាសច្រមុះស្ងួត ឬ របួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ការមានឈាមច្រមុះមួយខាងឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។
៧. ពណ៌ខ្មៅ ការដែលទឹកសំបោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថានដែលមានការបំពុលបរិយាកាសខ្លាំងនិងការបង្ករោគដោយពពួកផ្សិតនៅច្រមុះឬសីនុស។

អាស្រ័យដូចបានរៀបរាប់ខាងលើសូមលោកលោកស្រីមេត្តាពិនិត្យមើលពណ៌ទឹកសំបោររបស់លោកអ្នកនៅពេលញើសឬខាកស្តោះតើមានពណ៌អ្វីហើយបើសិនជាមានសភាពមិនប្រក្រតីសូមមេត្តាអញ្ជើញមកពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផលគ្រោះថ្នាក់របស់ជំងឺថ្លើមប្រភេទ បេ សេ និងការវិវត្តន៍ទៅជំងឺក្រិនថ្លើម ឬដល់អាយុជីវិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់



