សុខភាព
កុំមើលរំលង! ពណ៌នៃសំបោរ កំពុងប្រាប់ពីស្ថានភាពជំងឺធ្ងន់ឬស្រាល
នៅពេលដែលយើងមានអារម្មណ៍មិនល្អ ភាគច្រើននៃសញ្ញាដំបូងដែលយើងអាចសម្គាល់ឃើញ គឺហៀរសំបោរ អមដោយទឹករំអិលហូរយឺតៗតាមច្រមុះ។ ប្រសិនបើអ្នកមិនសម្អាតទេ វានឹងក្លាយទៅជាស្លេស្ម គ្របរន្ធច្រមុះ ធ្វើឲ្យពិបាកដកដង្ហើមឡើងមក។

ទន្ទឹមនោះ ពណ៌នៃទឹករំអិលដែលហូរចេញពីច្រមុះ ក៏អាចបង្ហាញពីជំងឺដែលយើងឈឺផងដែរ។
ទឹករំអិល វាគឺជារំអិលដែលក្រាស់បំផុត ថ្លា គ្មានពណ៌ និងរាវ។ បង្ហាញពីសុខភាពល្អ ប៉ុន្តែមនុស្សភាគច្រើនធ្លាប់ជួបប្រទះវាញឹកញាប់ នៅពេលពួកគេមានជំងឺផ្ដាសាយតិចតួច ឬអាឡ័កស៊ីកម្រិតស្រាល រួមទាំងពេលយំ ដោយសារតែច្រមុះស្ងួត ដូច្នេះ រាងកាយត្រូវការប្រហោងច្រមុះដើម្បីឲ្យមានសំណើមជាងមុន។
សំបោរពណ៌ស វាមាន viscous ច្រើនជាង និងបង្កឡើងដោយទឹករំអិល ដែលជាប់ក្នុងប្រហោងច្រមុះយូររហូតដល់បាត់បង់ជាតិទឹក ដែលជាធាតុផ្សំសំខាន់ នេះបណ្តាលឲ្យមានស្លសពណ៌សក្រាស់ ទោះបីជាគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែប្រសិនបើជារឿងធម្មតា អាចជាមូលហេតុនៃជំងឺប្រហោងឆ្អឹង។
សំបោរបៃតង មានន័យថា រាងកាយឈឺ ដោយសារប្រព័ន្ធការពាររាងកាយរបស់យើងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគក្នុងផ្លូវដង្ហើម កោសិកាឈាមសផលិតអង់ស៊ីម ដែលប្រែពណ៌ទឹករំអិលពណ៌បៃតងចេញ។
សំបោរពណ៌ក្រហម សញ្ញានៃការរងរបួសដល់ច្រមុះ ឬដាច់សរសៃឈាមក្នុងប្រហោងច្រមុះ ពីការផ្លុំទឹករំអិលច្រើនពេក ការកណ្ដាស់ញឹកញាប់ នេះបណ្តាលឲ្យស្លេស្មក្លាយជាពណ៌ក្រហមដូចឈាម និងពណ៌ត្នោតដូចឈាមស្ងួត។
សំបោរពណ៌ប្រផេះ កម្របានឃើញណាស់ ដែលអាចជារោគសញ្ញានៃជំងឺឬសដូងបាតក្នុងច្រមុះ បណ្ដាលមកពី sinuses ហើមក្នុងច្រមុះជាដើម។
សំបោរពណ៌ខ្មៅ បណ្ដាលមកពីការឆ្លងមេរោគផ្សិត ដែលមានសភាពធ្ងន់ធ្ងរ វាជាសញ្ញានៃការរលាក sinusitis ផ្សិត រួមទាំងមូលហេតុនៃការជក់បារី ឬការប្រើប្រាស់គ្រឿងញៀន រួមទាំងការស្ថិតនៅក្នុងតំបន់ខ្យល់ ដែលបំពុលខ្លាំងពេក។

ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែអ្នកជំងឺណាក៏ដោយ ក៏អាចនឹងតក់ស្លុតជាមួយនឹងពណ៌នៃទឹករំអិលដែលត្រូវបានហូរចេញមកដែរ។ ប៉ុន្តែវាមិនមែនមានន័យថា ជាជំងឺ ១០០ភាគរយនោះទេ ដូច្នេះជាការល្អបំផុត ប្រសិនបើអ្នករកឃើញរោគសញ្ញាមិនប្រក្រតីណាមួយ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន
ចុចអាន៖វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


