Connect with us

KPT+

ល្បិចសាមញ្ញ ជួយសុខភាពស្បែករឹងមាំ និងមានសំណើម មិនចំណាយលុយកែកុនច្រើន

បានផុស

នៅ

ស្បែកមានសុខភាពល្អ និងរឹងមាំ ត្រូវចាប់ផ្ដើមពីរឿងតូចៗ ដែលអ្នកតែងមើលរំលង។ ប្រសិនបើមិត្តនារីណា ធ្វើបាន នោះសុខភាពស្បែកនឹងល្អប្រសើរ ​មិនចាំបាច់ទៅកន្លែង​កែសម្ផស្ស​នាំ​អស់​លុយ។

យើងខ្ញុំមាន​រូបមន្ត​ថែ​ស្បែក ៥ ចំណុច ​សម្រាប់​មិត្តនារី ស័ក្តិសម​បំផុត​ សម្រាប់​គ្រប់គ្នា ក្នុងរដូវកាលនេះ។

១ លាបឡេដងខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលាបឡេលាបខ្លួន នឹងជួយបន្ថែមសំណើមដល់ស្បែក ការពារបញ្ហាស្បែកស្ងួត ធ្វើ​ឲ្យ​ស្បែកទន់រលោង និង​ទាក់ទាញ។ ប្រសិនបើអាកាសធាតុកាន់តែត្រជាក់ ស្បែកនឹងកាន់តែស្ងួត។ ប៉ុន្តែ​បើ​យើង​ថែទាំ​វា​ឲ្យ​បាន​ទៀងទាត់ កុំ​បារម្ភ​ មិនថាអាកាសធាតុបែបណានោះទេ។ ស្បែករបស់​យើង​អាចដោះស្រាយបាន! លើស​ពី​នេះ ការ​លាប​ឡេ​ ក៏​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ចេញ​ ជំរុញ​ការ​បង្កើត​កោសិកា​ស្បែក​ថ្មី ធ្វើ​ឲ្យ​ស្បែក​របស់យើងកាន់តែរឹងមាំ។ លើសពីនេះ ឡេ​ក៏​ធ្វើ​ឲ្យ​​ក្លិនដង​ខ្លួន​ កាន់តែក្រអូប​ផងដែរ។

២ ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ

មិត្តនារីគួរតែបង្កើតទម្លាប់​លាប​ឡេការពារកម្តៅថ្ងៃ មិនថាប៉ះពន្លឺថ្ងៃ ឬក្នុងម្លប់ទេ អ្នក​គួរ​តែ​លាបឡេ​​ការពារ​កម្ដៅ​ថ្ងៃ​គ្រប់ពេល។ ដើម្បីការពារស្បែករបស់យើង​ពីពន្លឺ​ព្រះអាទិត្យ​ ដែល​​ប៉ះពាល់​ដល់​ស្បែក និង​ជា​មូលហេតុ​នៃ​ស្បែក​ស្រអាប់ មិនស្មើគ្នា ។ ទន្ទឹមនោះ​ គួរ​តែមុន ៣០ នាទី មុន​នឹងពេលចេញ​ទៅ​ក្រៅ​ ហើយ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ម្ដង​ទៀត ​ក្នុង​អំឡុង​ពេលថ្ងៃ។ បន្ថែម​ពីលើការលាបឡេការពារកម្តៅថ្ងៃ បើ​មាន​គ្រឿង​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ គួរ​តែ​យក​ទៅតាមខ្លួនដូចជា វ៉ែនតា អាវដៃវែង ជាដើម ។

៣ ផឹកទឹកឲ្យ​​បានច្រើន

ស្រទាប់ស្បែកសរុបត្រូវបានផ្សំឡើងពីទឹក ៦៤ ភាគរយ ដូច្នេះការទទួលទាន​ទឹក គឺ​ជា​វិធីមួយ​ផ្សេង​ទៀត​ ដែល​អាច​ជួយ​ឲ្យ​ស្បែករបស់យើងមានជាតិសំណើម ជួយការពារស្បែកស្ងួត។ ស្បែកខ្វះ​ជាតិទឹក នឹងលេច​ស្នាម​ជ្រីវជ្រួញ​ជុំវិញថ្ពាល់ ភ្នែក និង​បបូរមាត់ ដូច្នេះ​ផឹកទឹកយ៉ាងតិច ១.៥លីត្រជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ សម្រាប់ប្រើប្រាស់គ្រប់ផ្នែក។ លើស​ពី​នេះ​ ការ​ផឹក​ទឹក​ ក៏​ជួយ​បណ្ដេញ​ជាតិពុល និង​កាកសំណល់​ចេញ​ពី​រាងកាយ ​តាម​រយៈ​ញើស​ផង​ដែរ។

៤ ធ្វើ​លំហាត់​ប្រាណ​​ឲ្យ​បាន​ទៀងទាត់

លំហាត់ប្រាណ​ទៀងទាត់ នឹង​ធ្វើ​ឲ្យ​រាងកាយបូមឈាមបានល្អ​​ ជួយ​ឲ្យ​ឈាម​ដឹក​ជញ្ជូន​អុក​ស៊ី​សែន​កាន់​តែ​ច្រើន ​ទៅ​កាន់​ស្បែក លទ្ធផល​ទទួល​បានស្បែកសភ្លឺថ្លា លើសពីនេះ លំហាត់ប្រាណ​ជំរុញ​ការ​ផលិត​កូឡាជែន ដែលជួយ​ឲ្យ​ស្បែកតឹងណែន គ្មានស្នាមជ្រីវជ្រួញ។ ការហាត់ប្រាណ ​អាច​ចាប់ផ្ដើម​ពីរយៈពេលតិចតួចជាមុនសិន បន្ទាប់មកបង្កើនពេលវេលា​ហាត់ប្រាណ​បន្តិចម្តងៗ​ ដើម្បី​ឲ្យ​រាងកាយស៊ាំនឹងពេល។

៥ គេង​ឲ្យ​បានគ្រប់គ្រាន់

តោះ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ពី​ថ្ងៃ​នេះ​ទៅ! ការគេងក្រោយម៉ោង១០ យប់ នឹង​រារាំងអ័រម៉ូនដែល​ចាំបាច់​សម្រាប់​ស្បែក​ ដែល​មាន​សុខភាពល្អពីការបញ្ចេញ ធ្វើ​​ឲ្យ​​ស្បែក​ខ្មៅ​ស្រអាប់។​ តាម​ណែនាំ ​​គឺ​តម្រូវ​ឲ្យ​អ្នកព្យាយាមគេង​ឲ្យ​បាន ៧-៨ ម៉ោង ដើម្បី​ចៀសវាង​បញ្ហា​ជាមួយ​នឹង​រង្វង់ខ្មៅនៅក្រោម​ភ្នែក។ រឿងសំខាន់ ការគេង​ឲ្យ​បានត្រឹមត្រូវ កាត់បន្ថយ​ស្នាម​ជ្រួញ​ ដែល​អាច​បណ្ដាល​មក​ពី​សម្ពាធ គេង​លក់ស្រួល ស្បែក​របស់​អ្នក​នឹង​ឆ្អែត។

សរុបឲ្យខ្លីមក នេះជាល្បិចសាមញ្ញទាំង ៥ ដែលមិនពិបាក សម្រាប់អ្នក​ទើប​ចាប់ផ្តើម​អនុវត្ត។ បន្ទាប់មក អនុវត្តបន្តិចម្តង ៗ ធ្វើវាជារៀងរាល់ថ្ងៃឲ្យក្លាយជាទម្លាប់ ដើម្បីធានាថា​ ស្បែកពិតជាមានការ​​ផ្លាស់ប្ដូរ។ ត្រូវចងចាំថា ស្បែកស្អាត នឹងមានសុខភាពល្អប្រសើរមិនថាពីខាងក្រៅឬក្នុងនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តិចនិកជ្រើសរើសផលិតផល ឲ្យត្រូវនឹង សភាពស្បែក បង្ការបញ្ហាផ្សេងៗ

ចុចអាន៖ផ្ដល់សំណើមដល់ស្បែក តាមតិចនិកនេះ ជួយបង្ការ បញ្ហាស្បែកស្ងួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម