KPT+
បើកកង្ហារខែក្ដៅ កាន់តែលើសដើម ងាកមកប្រើតិចនិកនេះវិញ ធានាត្រជាក់ស្រួលខ្លួន
ក្ដៅរាល់ថ្ងៃបែបនេះ ប្រសិនបើផ្ទះដែលគ្មានម៉ាស៊ីនត្រជាក់ ប្រាកដជាត្រូវប្រើកង្ហារ ដែលជាវិធីមួយដើម្បីជួយសម្រាលកម្ដៅ។ ប៉ុន្តែការបើកកង្ហារក្នុងផ្ទះ មិនបានជួយឲ្យអាកាសធាតុប្រែជាត្រជាក់ឡើយ ព្រោះកម្ដៅពីខាងក្រៅ នឹងទាញចូលបន្ទប់កាន់តែក្ដៅលើសមុន ថែមទៀតផង។
យ៉ាងណាមិញ យើងខ្ញុំមានវិធីដែលងាយ ប្រសិនបើអ្នកចង់ឲ្យកង្ហារត្រជាក់ នៅពេលដែលបើកក្រោមអាកាសធាតុក្ដៅបែបនេះ។
ការបើកកង្ហារនៅពេលថ្ងៃ

សម្រាប់ពេលថ្ងៃ គឺជាពេលដែលខ្យល់ក្នុងផ្ទះ ឬអាគារក្ដៅជាងខាងក្រៅ ដូច្នេះយើងត្រូវចាប់ផ្ដើមកម្ដៅពីក្នុងបន្ទប់ជាមុនសិន។ សូមបើកបង្អួច បើកទ្វារ បើកកង្ហារ ហើយដាក់កង្ហារនៅជាប់នឹងមាត់បង្អួច ឬទ្វារ។ បង្វិលកង្ហារទៅខាងក្រៅដើម្បីឲ្យកង្ហារទាញកំដៅពីខាងក្នុង។ វាត្រូវចំណាយពេលប្រហែល ១០-១៥ នាទី មុនពេលដាក់កង្ហារនៅកន្លែងដែលពន្លឺព្រះអាទិត្យមិនទៅដល់។ បន្ទាប់មកបើកកង្ហារដោយបែរមុខកង្ហារចូលទៅក្នុងផ្ទះ ឬអាគារនៅក្នុងទម្រង់នៃកង្ហារយោលប្រហែល ១០ នាទី ដើម្បីធ្វើឲ្យជញ្ជាំងបន្ទប់ត្រជាក់ ដែលនឹងជួយឲ្យបន្ទប់ត្រជាក់ជាងមុន ហើយមិនបាច់ពិបាកក្នុងខ្លួន។
ការបើកកង្ហារនៅពេលល្ងាចនិងពេលយប់

ក្នុងអំឡុងពេលល្ងាចឬយប់ ខ្យល់ខាងក្រៅប្រាកដជាត្រជាក់ជាងខាងក្នុង។ ដូច្នេះដើម្បីធ្វើឲ្យបន្ទប់ត្រជាក់ សូមបើកបង្អួចនិងទ្វារមុនពេលដាក់កង្ហារនៅលើបង្អួច ដោយបែរមុខកង្ហារទៅខាងក្រៅ ដើម្បីជួយឲ្យសាយភាយ ហើយកម្ដៅនៅក្នុងបន្ទប់នឹងរលត់។ ទន្ទឹមនឹងនេះ ខ្យល់ត្រជាក់ពីខាងក្រៅ នឹងបក់មកក្នុងបន្ទប់ ធ្វើឲ្យត្រជាក់បន្ទប់។ វីធីនេះត្រូវបានណែនាំថា ត្រូវដាក់កង្ហារនៅលើបង្អួច ជិតវាំងនន ទើបត្រជាក់ស្រួល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បិចសាមញ្ញ ជួយសុខភាពស្បែករឹងមាំ និងមានសំណើម មិនចំណាយលុយកែកុនច្រើន
ចុចអាន៖ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


