សុខភាព
តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?
ជំងឺរលាកខ្នែងពោះវៀន ជាជំងឺមួយដែលរលាកនៅខ្នែងពោះវៀនរបស់មនុស្ស ហើយវាកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់។

ក) មូលហេតុ៖
– ការបង្ករោគដោយពពួកវីរុស ឬបាក់តេរីនៅក្នុងពោះវៀន
– ដុំលាមករឹង (ដុំលាមកតូចៗទៅស្ទះរន្ធខ្នែងពោះវៀន)
– ជាពពួកប៉ារ៉ាសិត
– ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន
ខ) ប្រភេទនៃការរលាកខ្នែងពោះវៀន៖
– ការរលាកស្រួចស្រាវ
– ការរលាកដោយមានខ្ទុះ ជាអាប់សែ
– ការរលួយខ្នែងតែម្តង
គ) រោគសញ្ញា៖
– ឈឺពោះខ្លាំងនៅផ្នែកខាងស្តាំក្រោមផ្ចិត
– ក្តៅខ្លួន
– ក្អួតចង្អោរ
– បាយមិនបាន
– អណ្តាតឡើងស
ឃ) រោគវិន្និច្ឆ័យ៖
យើងអាចធ្វើរោគវិនិច្ឆ័យបានដោយ
– អ្នកជំងឺឈឺនៅផ្នែកខាងស្តាំក្រោមផ្ចិតពេលសង្កត់
– ក្តៅខ្លួន
– គ្រាប់ឈាមសឡើងខ្ពស់
– បើធ្វើអេកូ និងស្កេនពោះ ឃើញថាមានរលាកខ្នែងពោះវៀនដោយរីកធំនៃខ្នែង

ង) ផលវិបាក៖
– រលាកខ្នែងពោះវៀនជាជំងឺដែលត្រូវធ្វើការវះកាត់ជាបន្ទាន់ ។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត
– ពេលខ្នែងរលាកយូរទៅវាបណ្តាលឲ្យរលួយស្អុយក្នុងពោះ ដែលធ្វើឲ្យសាយភាយមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ”
ច) ការព្យាបាល៖
ដោយសារវិទ្យាសាស្ដ្រ និងមធ្យោបាយព្យាបាលទំនើបៗសព្វថ្ងៃនេះ ការព្យាបាលមានពីរប្រភេទ៖ ដោយ ការវះកាត់ដោយចោះ និងការវះកាត់ដោយការវះពោះផ្ទាល់ (តែទំហំនៃការវះកាត់តូចប្រហែល ៤សង់ទីម៉ែត្រ) នៅផ្នែកខាងស្ដាំក្រោមផ្ចិត។


បញ្ជាក់៖ បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត ជម្រើសរបស់អ្នកជំងឺដោយការវះកាត់ «ដោយចោះតូច » បាន និងកំពុងអនុវត្តន៍ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយក្រុមកាងារសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជំនាញ។

សូមលោក លោកស្រីដែលមានបញ្ហាដូចបានរៀបរាប់ជូនខាងលើ អញ្ជើញមកទទួលព័ត៌មានលំអិតបន្ថែម អំពីការពិនិត្យ និងជម្រើសនៃវិធីសាស្ត្រវះកាត់ព្យាបាល ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ