ព័ត៌មានជាតិ
មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី អនុវត្តប្រព័ន្ធកសិកម្មចម្រុះជួយលើកកម្ពស់គុណភាពដីនិងជីវភាពកសិករកាន់តែប្រសើរ
កំពត ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ជឺម ង៉ុយ មន្ត្រីជំនាញកសិកម្ម និងប្រជាកសិករនៅក្នុងឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ការធ្វើកសិកម្មចម្រុះ(ដាំន្លែ រួមផ្សំ និងចិញ្ចឹមសត្វច្រើនមុខនៅលើដីតែមួយ) ផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង ដូចបង្កើនគុណភាពដី ជំរុញកំណើនទិន្នផលនិងគុណភាពចំណីអាហារ ធន់នឹងទីផ្សារ និងជួយលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរ។

ពួកគាត់លើកទឹកចិត្តឱ្យចូលរួមអនុវត្តប្រព័ន្ធកសិកម្មចម្រុះឱ្យបានកាន់តែច្រើន ដើម្បីជួយជំរុញវិស័យកសិកម្ម និងទេសចរណ៍ខេត្តកំពត។
លោក ជឺម ង៉ុយ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបីលោក បានបញ្ជាក់ឱ្យដឹងថា ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះពិតល្អ និងមានអត្ថប្រយោជន៍ច្រើនយ៉ាង។ ហើយបើតាមការសង្កេតឃើញជាក់ស្តែង កសិករក្នុងឃុំរបស់លោក ដែលធ្វើកសិកម្មចម្រុះ គឺមានជីវភាពល្អប្រសើរ ជាងកសិករដែលដាំដំណាំ ឬចិញ្ចឹមសត្វ តែមួយមុខៗ។

ប្រជាពលរដ្ឋធ្វើកសិកម្មចម្រុះបានប្រាប់ឱ្យដឹងថា ពួកគាត់ដាំដំណាំច្រើនប្រភេទ រួមមាន៖ ដូង ខ្នុរ ស្វាយ ចេក ល្ហុង ត្រកួន សណ្តែកគួរ ពោត ត្រប់ ម្ទេស និងចិញ្ចឹមមាត់ទា ជ្រូក គោ ត្រីជាដើម ដោយយកលាមកសត្វធ្វើជីសម្រាប់ដាំបន្លែនិងដំណាំ ហើយយកបន្លែ និងផ្លែឈើ សម្រាប់ធ្វើចំណីឲ្យសត្វ និងត្រីវិញ ជាលក្ខណៈវិលជុំដោយកាត់បន្ថយការប្រើជីគីមី ហើយក្នុងករណីដំណាំ ឬបន្លែមួយណាគ្មានទីផ្សារ ក៏មិនសូវមានប៉ះពាល់ដល់ជីវភាពដែរ។

កសិករទាំងនោះបានបញ្ជាក់ថា ការធ្វើកសិកម្មចម្រុះដូចពូកគាត់ មិនជាមានអីនោះទេ តែអាចមានជីវភាពរស់នៅសមរម្យ ដូចគេដូចឯង។

តាមការបញ្ជាក់របស់មន្ត្រីកសិកម្មឃុំត្រពាំងបី ថាឃុំនេះមានប្រជាពលរដ្ឋចំនួន ១៦០៣គ្រួសារ ក្នុងនោះអ្នកដែលប្រកបរបរកសិកម្មស្ទើរទាំងអស់ ប៉ុន្តែអ្នកដែលអាចអនុវត្តប្រព័ន្ធកសិកម្មចម្រុះបាន ប្រហែលជាង១០% ប៉ុណ្ណោះ។

លោក ជឺម ង៉ុយ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី បានលើកទឹកចិត្តឱ្យកសិករចូលរួមអនុវត្តប្រព័ន្ធកសិកម្មចម្រុះឱ្យបានកាន់តែច្រើន ដើម្បីជួយលើកកម្ពស់ជីវភាព ជំរុញវិស័យកសិកម្ម ពិសេសទាក់ទាញទេសចរណ៍ឱ្យមកលេងខេត្តកំពតកាន់តែច្រើន៕
ដោយ ៖ សឹង រ៉ាត់











-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
បច្ចេកវិទ្យា១ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ