សុខភាព
ឧស្សាហ៍ញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង ជាសញ្ញានៃជំងឺមួយ
១)ហេតុ អ្វីទៅជាកើតជំងឺថប់បារម្ភ ?
ពាក្យថា “ថប់បារម្ភ” មានន័យថាមានអារម្មណ៍ធុញថប់ ព្រួយបារម្ភ ឬភ័យខ្លាច។ អាការៈថប់បារម្ភអាចស្ដែងចេញដូចជាឧស្សាហ៍ញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស ទន់ដៃទន់ជើង អស់កម្លាំង តឹងក្បាល តឹងកញ្ចឹងក ចុករោយសាច់ដុំ ស្ងួតមាត់ ចេះតែចង់បត់ជើង មានអារម្មណ៍មិនស្រួលក្នុងខ្លួន ខ្លាចថាគាំងបេះដូង ខ្លាចទៅជាឆ្កួត ជាដើម។ ជំងឺថប់បារម្ភជាចង្កោមនៃជំងឺជាច្រើនដូចជា ជំងឺស្រឺត ជំងឺអាកូរ៉ាហ្វូបៀ ជំងឺថប់បារម្ភសង្គម និងជំងឺថប់បារម្ភទូទៅជាដើម។


២) ការវិវត្ត និង ផលវិបាក៖
ជំងឺថប់បារម្ភច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬ សឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចទៅជាឧស្សាហ៍ធ្វើទុក្ខក្នុងខ្លួន ទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា និងគ្រឿងញៀន ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។
៣) ការព្យាបាល៖
យ៉ាងណាក៏ដោយ ជំងឺថប់បារម្ភអាចព្យាបាលជាសះស្បើយដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រពីសំណាក់គ្រូពេទ្យឯកទេស។
សារផ្តាំផ្ញើរ៖
សូមចងចាំថា ការមានជំងឺថប់បារម្ភ មិនមែនបានន័យថាអ្នកទន់ខ្សោយ មិនចេះគ្រប់គ្រងចិត្តខ្លួនឯង ឬចរិតមានបញ្ហានោះទេ ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ អ្វីដែលល្អ គឺមានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺថប់បារម្ភ ។

“ប្រសិនបើលោក លោកស្រី សង្ស័យថា លោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺថប់បារម្ភ សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំទុកជំងឺដំបៅក្រពះជាការលេងសើច បើសិនបើមិនការពារទេ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់



