សុខភាព
ក្រុមហ៊ុនTune Protect ចេញលក់ផែនការធានារ៉ាប់រងថ្មី សម្រាប់ការធ្វើដំណើរពាក់ព័ន្ធនឹងជំងឺកូវីដ ចំពោះអ្នកទេសចរលើតំហែទាំសុខភាពមកកាន់ម៉ាឡេស៊ី
ក្រុមហ៊ុន Tune Protect Group Berhad (“Tune Protect”, “Group”) និង ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)] បានសហការគ្នាដាក់ឱ្យដំណើរការនូវគម្រោងការពារការធ្វើដំណើរពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ជូនដល់អ្នកទេសចរសម្រាប់តំហែទាំសុខភាព ដែលស្វែងរកការប្រឹក្សាយោបល់ និងការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ ជាមួយនិងមន្ទីរពេទ្យឯកជននានានៅប្រទេសម៉ាឡេស៊ី។

ដោយត្រូវបានគេស្គាល់ថាជា Covid Travel Pass+ (ធានារ៉ាប់រងពេលធ្វើដំណើរលើកូវីដ+) ការធានារ៉ាប់រងនេះមានពីរកញ្ចប់ គឺកញ្ចប់ធម្មតា និង កញ្ចប់ពិសេស ដែលផ្ដល់នូវការធានារ៉ាប់រងលើចំណាយវេជ្ជសាស្ត្រ និងការសម្រាកពេទ្យ ដោយសារជំងឺកូវីដ-១៩ ដែលមាន ទឹកប្រាក់រហូតដល់ RM100,000 (ស្មើនឹងUSD23,926.31) និង RM350,000 (ស្មើនឹងUSD83,742.07) តាមកញ្ចប់នីមួយៗ។ កញ្ចប់សេវាសុខភាពទាំងពីរនេះក៏មានផ្ដល់នូវប្រាក់ឧបត្ថម្ភចំនួន RM10,000 (ស្មើនឹងUSD2,392.63) ក្នុងករណីមានការទទួលមរណៈភាពដោយជំងឺកូវីដ-១៩ ផងដែរ។
ក្រៅពីធានារ៉ាប់រងទៅលើជំងឺកូវីដ-១៩ អត្ថប្រយោជន៍នៃការធានារ៉ាប់រង Covid Travel Pass+ ក៏ធានាផងដែរទៅលើការលុបចោលការធ្វើដំណើរ ការពន្យារពេលជើងយន្តហោះ ការបាត់បង់ ឬការខូចខាតឥវ៉ាន់ ដែលត្រូវឆែកអ៊ីន និងប្រាក់ឧបត្ថម្ភការធ្វើចត្តាឡីស័កពេលត្រូវធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ ចំនួន (RM350 ឬ USD83.83 ក្នុងមួយថ្ងៃ រហូតដល់ទឹកប្រាក់ចំនួន RM2,450 ឬ USD585.98) ក្នុងចំណោមការធានានានាទាំងនោះ។
លោក En. Mohd Daud Mohd Arif នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍ថា៖ “Malaysia Healthcare ប្ដេជ្ញាចិត្តក្នុងការធ្វើការជាដៃគូជាមួយនឹងបណ្ដាស្ថាប័ន ដែលមានជំហរនិងការតាំងចិត្តដូចយើងខ្ញុំនៅក្នុងការផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពរលូនជូនដល់អ្នកធ្វើដំណើររបស់យើង។ យើងខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការសហការជាមួយនឹងផលិតផល Tune Protect នៅក្នុងការធានាជូនអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពរបស់យើងថាពួកគាត់ពិតជាត្រូវបានការពារ និងអាចឱ្យពួកគាត់ទទួលបានអារម្មណ៍ស្ងប់ចិត្តនៅក្នុងអំឡុងពេលនៃការធ្វើដំណើរ ជាមួយនិងការធានារ៉ាប់រង Covid Travel Pass+ នេះ។ នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើង ដើម្បីបង្ហាញឱ្យឃើញនូវចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី ថាជាគោលដៅមួយដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ហើយផ្ដល់ឱ្យអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនូវផែនការការពារដែលអាចស្វែងរកបាន និងមានលទ្ធភាពអាចទិញកញ្ចប់ការពារនេះបាន នៅពេលដែលប្រទេសចាប់ផ្ដើមបើកឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលត្រឡប់មកឆ្នេរសមុទ្រយើង”។
ប្រទេសម៉ាឡេស៊ី បានក្លាយជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនៅជុំវិញពិភពលោក ដែលមានចំនួនសរុបរហូតដល់ ១,២២០,០០០នាក់ នៅក្នុងឆ្នាំ២០១៩។ ដោយត្រូវបានគេស្គាល់ថាជាប្រទេសដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពលំដាប់ពិភពលោក ដែលអាចស្វែងរកបានយ៉ាងងាយស្រួល និងមានលទ្ធភាពអាចបង់ថ្លៃចំណាយបាន ប្រទេសម៉ាឡេស៊ីកំពុងតែការពារនូវការផ្ដល់ជូនផ្នែកថែទាំសុខភាពរបស់ខ្លួន តាមរយៈការកសាងនូវភាពជាដៃគូយុទ្ធសាស្ត្រដើម្បីផ្ដល់នូវបទពិសោធន៍ការធ្វើដំណើរដើម្បីពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ីបានល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។
លោក Rohit Nambiar (“Rohit”), នាយកប្រតិបត្តិនៃគ្រូបទទួលបន្ទុកផលិតផល Tune Protect បានមានប្រសាសន៍ថា៖ “ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ទៅលើសេវាកម្មថែទាំសុខភាព ដែលទទួលបាននូវពានរង្វាន់ជាច្រើនរបស់ខ្លួន ហើយជាមួយនិងការបន្ធូរបន្ថយទៅលើការរឹតបន្តឹងក្នុងពេលធ្វើដំណើរ យើងខ្ញុំរំពឹងទុកថា ចំនួនអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនឹងមានការកើនឡើង។ ដោយហេតុនេះហើយ យើងខ្ញុំមានភាពរីករាយណាស់ក្នុងការសហការជាមួយ MHTC ព្រោះយើងមានការជឿជាក់ខ្ពស់ថានេះជាអ្វីដែលអតិថិជនត្រូវការ។កិច្ចសហប្រតិបត្តិការនេះផ្ដល់ឱ្យនូវបទពិសោធន៍នៃការធ្វើដំណើរ ប្រកបដោយភាពងាយស្រួល ដែលអតិថិជនមិនមានការព្រួយបារម្ភនានាដូចជាជាក់ស្តែងសម្រាប់អ្នកទេសចរ ដែលមកធ្វើតំហែទាំសុខភាព ការស្វែងរកការព្យាបាល និង ការប្រឹក្សាយោបល់តាមក្បួនវេជ្ជសាស្ត្រនៅទីនេះគឺប្រទេសម៉ាឡេស៊ីផ្ទាល់។”
អ្នកទេសចរ ដែលមានតម្រូវការ តំហែទាំសុខភាពអាចចូលគេហទំព័រ Malaysia Healthcare រួចហើយចុចលើផ្ទាំងរូបភាពដែលមានពាក្យ Covid Travel Pass+ ដើម្បីទិញកញ្ចប់ផែនការនេះ ឬក៏មានបំណងស្វែងយល់បន្ថែមអំពីផលិតផលនេះ។ ផ្ទាំងរូបភាពនៅលើគេហទំព័រនេះក៏មានបង្ហាញជូននូវគេហទំព័ររបស់មន្ទីរពេទ្យដែលជាសមាជិកនៃ MHTC ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល Tune Protect និង MHTC សូមចូលទៅកាន់គេហទំព័រhttps://www.tuneprotect.com/ និង https://malaysiahealthcare.org/៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


