សុខភាព
ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ
បច្ចុប្បន្ននៅតាមបណ្ដាញសង្គមហ្វេសប៊ុកមានការលក់ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឲ្យប្រដាប់ភេទស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។
ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះគ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកនាំចូលផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាលទេ។
លោកបានបន្តទៀតថា ផលិតផលដែលបាន និងកំពុងផ្សាយថា ជួយឲ្យប្រដាប់បន្តពូជវិលមក តឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឲ្យធ្លាក់ស បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាពដែលអាចបំផ្លាញប្រដាប់ភេទស្ត្រីឲ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើករណីធ្ងន់ធ្ងរកើតជាជំងឺមហារីកទៀត។

បន្ថែមពីនោះថ្នាំដែលគេផ្សព្វផ្សាយថាជួយឲ្យដូចក្រមុំម្ដងទៀត អាចបង្កឲ្យមានមេរោគត្រង់ចំណុចនោះ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូវភេទ) រហូតដល់ប្រហែលលែងរួមភេទបានជារៀងរហូតហើយ។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំអស់ទាំងនោះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នកដែលណែនាំឲ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាប័ត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តី។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ទំហំក្បាលកូនធំប៉ុណ្ណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន