ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនប្រវែង ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ ក្រាលបេតុងនៅក្រុងបាវិត សម្ពោធដាក់ឲ្យប្រើប្រាស់
ផ្លូវក្រវាត់ព្រំដែនចាក់ក្រាលដោយបេតុងប្រវែង ១១គ.ម ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមវត្តមានលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា កំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ដែលរាជរដ្ឋាភិបាលបានស្ថាបនានៅក្នុងភូមិសាស្ត្រក្នុងក្រុងបាវិតខេត្តស្វាយរៀង លាតសន្ធឹងចាប់ពីបង្គោលព្រំដែនលេខ ១៧១ ក្នុងសង្កាត់បាវិត ដល់បង្គោលព្រំដែនលេខ ១៧៥ ក្នុងសង្កាត់ប្រាសាទ មានប្រវែង ១១គ.ម។
កំណាត់ផ្លូវក្រវាត់ព្រំដែននេះពីមុនជាប្រភេទផ្លូវក្រាលក្រួសក្រហម ប៉ុន្តែបានទទួលរងនូវការខូចខាតមួយចំនួន ដោយសារការប្រើប្រាស់ផង និងកត្តាភ្លៀងនៅរដូវវស្សាផង។ ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ផ្លូវឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើននៃការប្រើប្រាស់ និងបម្រើឲ្យការរីកចម្រើននៅក្នុងមូលដ្ឋាន និងជាពិសេសដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ទើបបានសម្រេចធ្វើការកែលម្អលើកកម្ពស់គុណភាពផ្លូវពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវបេតុង ហើយដែលរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។



លោកអភិបាលខេត្តបានថ្លែងការអំណរគុណចំពោះក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ដែលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់សរុបប្រមាណ ២,៥ លានដុល្លារ ក្នុងការជួយឧបត្ថម្ភទាំងស្រុងដល់ការស្ថាបនាផ្លូវមួយខ្សែនេះ រួមជាមួយការបំពាក់អំពូលភ្លើងសូឡាអមសងខាងផ្លូវប្រមាណជាង ៣៦៨ អំពូល។
បើតាមលោកអភិបាលខេត្ត សមិទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងស្មារតីរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋ និងវិស័យឯកជន ក្នុងកិច្ចគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅក្នុងមូលដ្ឋានរបស់យើងជាពិសេសគឺនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្ដង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


