Connect with us

សុខភាព

ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម

បានផុស

នៅ

ដំឡូងជ្វា គឺជាដំណាំពេញនិយមរបស់ប្រជាកសិករ និងមានរសជាតិផ្អែមទន់ អាចចម្អិនបានទាំងស្ងោរឬបំពង ដុត តាមចំណូលចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុចិញ្ចឹមនៅក្នុងដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ជាពិសេសជាតិសរសៃនិងវីតាមីន។ នៅក្នុងដំឡូងជ្វាមានវីតាមីនជាច្រើនរួមមាន៖ វីតាមីន A វីតាមីន C វីតាមីន B5 វីតាមីន B6 វីតាមីន E និង​សារធាតុរ៉ែ មានប្រយោជន៍សម្រាប់ចិញ្ចឹម​រាងកាយដូចជា ៖ប៉ូតាស្យូម ម៉ង់ហ្គាណែស ស្ពាន់ នីយ៉ាស៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះដំឡូងជ្វាគឺជារុក្ខជាតិដែលមានជាតិខ្លាញ់ពីតិចទៅខ្លាំង ដោយដំឡូងជ្វាឆៅ ១០០ ក្រាមមានផ្ទុកជាតិខ្លាញ់ត្រឹម​តែ ០.១ ក្រាម​ប៉ុណ្ណោះ​ ដែល​មាន​ទំហំ​តូច​ល្អបំផុត​ សម្រាប់​អ្នក​ដែល​ចង់​កាត់បន្ថយ​ឬ​តម​ជាតិ​ខ្លាញ់។

អត្ថប្រយោជន៍នៃដំឡូងជ្វា

១ ថែរក្សាភ្នែក ដំឡូងជ្វាមានផ្ទុកសារធាតុ beata carotene ដែលជាក្រុមប្រឆាំងអុកស៊ីតកម្ម​មាន​នៅ​ក្នុង​ផ្លែឈើ​និងបន្លែដែលមានពណ៌​លឿង។ នៅ​ពេល​ដែល​វា​ចូល​ទៅ​ក្នុង​រាងកាយ ​បេតាខារ៉ូទីន​បំប្លែង​ទៅជាវីតាមីន A ដែល​ជា​សារធាតុចិញ្ចឹមសំខាន់ជួយ​ចិញ្ចឹមភ្នែក។ Anthocyanin ក៏​ជួយ​កាត់បន្ថយ​ការខូចខាត​កោសិកា​នៅ​ក្នុង​ភ្នែក​ផងដែរ។

២ ប្រឆាំងមហារីក ដំឡូងជ្វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន​ ដែលមួយក្នុងចំណោមនោះគឺការ៉ូទីណូអ៊ីដ។

៣ ល្អសម្រាប់ពោះវៀន ដំឡូងជ្វាមានជាតិសរសៃពីរប្រភេទ​ គឺជាតិសរសៃរលាយ​និងជាតិសរសៃមិនរលាយ។ ជាតិសរសៃរលាយស្រូបយកទឹកនៅក្នុងក្រពះពោះវៀន ​និងធ្វើ​ឲ្យ​លាមកទន់។ នៅពេលសរសៃទាំងពីរត្រូវបានលាយជាមួយក្រុមបាក់តេរីល្អ​នៅក្នុងពោះវៀន វា​ជួយជំរុញការផលិតសមាសធាតុ​អាស៊ីដ​ខ្លាញ់ខ្លី​ សម្រាប់ផ្តល់ថាមពលដល់ពោះវៀន ធ្វើ​ឲ្យ​ពោះវៀន​កាន់​តែរឹងមាំ ​រំលាយអាហារ​និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បានល្អ។

៤ ផ្ទុកនូវវីតាមីនA​ ដែលជួយបំប៉នប្រព័ន្ធការពាររាងកាយ និងបំប៉នភ្នែកផងដែរ។ អ្នកដែលប្រឈមមុខនឹងកង្វះវីតាមីន A គួរតែទទួលទានដំឡូងជ្វា ព្រោះវាជារុក្ខជាតិដែលមានវីតាមីន A ខ្ពស់។ ការទទួលទានដំឡូងជ្វាស្ងោរឬដុតនំត្រឹមតែ ១០០ ទៅ ២០០ ក្រាម នឹងផ្តល់ឲ្យពី ៤០០ទៅ ៧៦៩ ភាគរយ នៃមាតិកាវីតាមីន A ដែលរាងកាយគួរតែទទួលបានជារៀងរាល់ថ្ងៃ ដែល​គ្រប់គ្រាន់​ដើម្បីជួយការពារ​ហានិភ័យ​នៃ​កង្វះវីតាមីន A។

៥ គ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម ថ្វីត្បិតតែដំឡូងផ្អែម ជាអាហារ​ដែលមានជាតិម្សៅឬកាបូអ៊ីដ្រាតក៏ដោយ តែវាក៏មានជាតិសរសៃខ្ពស់​ដែរ នៅពេលដែលមានជាតិសរសៃខ្ពស់ ចូលទៅក្នុងរាងកាយ ធ្វើ​ឲ្យ​ការរំលាយអាហារម្សៅថយចុះ។ ដោយសារ​កាបូអ៊ីដ្រាតដុតយឺត ៗ កម្រិតជាតិ​គ្លុយកូសក្នុងឈាមក៏ថយចុះដែរ។ ដូច្នេះ​ការ​ទទួលទាន​ដំឡូងជ្វា​ អាច​ជួយ​ការពារ​ហានិភ័យ​នៃ​ការ​ឡើង​ជាតិស្ករក្នុងឈាមខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ

ចុចអាន៖គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម