Connect with us

សុខភាព

អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ

បានផុស

នៅ

យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា​ជួយ​បង្កើន​សាច់ដុំ សម្រក​ខ្លាញ់ ជួយឆ្អឹង​រឹងមាំ កាត់បន្ថយ​ស្ត្រេស ជួយឲ្យគេង​លក់​ស្រួល និង​ជួយ​ដល់​មុខងារ​ខួរក្បាល​ជាដើម។ ដោយឡែក​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​ការ​ហាត់​ប្រាណ​ពេល​ណា​ល្អ​ជា​ពិសេស​សម្រាប់​គ្នាយើង​ដែលចង់​ហាត់​ប្រាណ​សម្រក​ខ្លាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​គឺ​មាន​ប្រយោជន៍​ដល់​យើង​ច្រើន ជាពិសេស​សម្រាប់​គ្នាយើង​ដែល​ហាត់ប្រាណ​សម្រក​ខ្លាញ់។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ដោយ​មិន​ទាន់​ញ៉ាំ​អី​គឺ​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ខ្លាញ់​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន។ នេះ​មក​ពី​អ័រម៉ូន​ក្នុង​រាងកាយ​នៅ​ពេល​ព្រឹក​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ពេញ​មួយ​ថ្ងៃ​ដែរ។

After Practice Cool Down — beatthestreets

ម៉្យាងទៀត ការ​សិក្សា​ក៏​បាន​លើក​ឡើង​ថា​អ្នក​ហាត់​ប្រាណ​ពេល​ព្រឹក​មិន​សូវ​មាន​ចំណង់​អាហារ​ទេ​ដែល​នេះ​អាច​ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់ និង​ជំរុញ​ឲ្យ​យើង​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព។ ក្រៅ​ពី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ហើយ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្លូវចិត្ត​ បញ្ចុះ​សម្ពាធ​ឈាម និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ហើយ​ក៏​ជួយ​ដាស់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

Young asian woman runner stretching arm and leg before running at morning,  Exercise concept. — Exercising, beautiful - Stock Photo | #377340510

សម្រាប់​គ្នា​យើង​ដែល​ចង់​ហាត់ប្រាណ​បែប​លើក​សាច់ដុំ​គួរជ្រើសរើសហាត់​ប្រាណ​ពេល​រសៀល ឬ​ពេល​ល្ងាច​ព្រោះ​អំឡុងពេល​នេះ​កម្រិត​អ័រម៉ូន​ខ្ពស់ ជាពិសេស​អ័រម៉ូន​តេស្តូស្តេរ៉ូន ដែល​ធ្វើ​ឲ្យ​កម្រិត​ថាមពលក៏​ខ្ពស់​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​គួរ​ចៀសវាង​ការ​ហាត់ប្រាណ​ដែលប្រើ​កម្លាំង​ខ្លាំង​នៅ​ពេល​ជិត​ដល់​ម៉ោង​ចូល​គេង​ព្រោះ​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការគេង។ ប៉ុន្តែយើង​អាច​ធ្វើ​លំហាត់​ប្រាណមួយចំនួន​ដូចជា​ការ​ដើរ ជិះកង់ ឬ​យ៉ូហ្គា​ដែល​លំហាត់ប្រាណទាំងនេះអាច​ជួយ​ដល់​ដំណេក​របស់​យើង​បាន​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​ស្រាវជ្រាវជឿថា​ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក

ចុចអាន៖ រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច ពេល​មួយ​ណា​ល្អ​ជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម