សុខភាព
រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ពេលមួយណាល្អជាង?
រត់ហាត់ប្រាណ ត្រូវចាត់ទុកជាសកម្មភាពល្អបំផុតមួយក្នុងចំណោមវិធីហាត់ប្រាណដើម្បីសុខភាពជាច្រើនទៀត ប៉ុន្តែគ្រាន់តែថា គ្នាយើងមានពេលវេលារៀងៗខ្លួន ខ្លះហាត់ព្រឹក ខ្លះហាត់ថ្ងៃត្រង់ ខ្លះទៀតហាត់ល្ងាច។ ដូច្នេះ អត្ថបទនេះនឹងលើកពីគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិខ្លះៗ ពាក់ព័ន្ធពេលវេលាឲ្យគ្នាយើងបានដឹង។
១. រត់ហាត់ប្រាណពេលព្រឹក

– គុណសម្បត្តិ៖ ការរត់ហាត់ប្រាណពេលព្រឹក គឺជាវិធីសាស្ត្រល្អបំផុតក្នុងចំណោមពេលវេលារត់ហាត់ប្រាណទាំងអស់ បើយើងចង់ចាប់ផ្តើមថ្ងៃថ្មីប្រកបដោយភាពស្រស់ថ្លា និងស្វាហាប់។
បើគ្នាយើងរត់នៅពេលព្រឹក គឺអាចជួយឲ្យរាងកាយទទួលអុកស៊ីហ្សែនបានល្អ ជួយការធ្វើមេតាបូលីសដុតកាឡូរីរបស់រាងកាយកាន់តែខ្លាំងឡើង។
– គុណវិបត្តិ៖ រត់ហាត់ប្រាណនៅពេលព្រឹក អាចជារឿងពិបាកមួយ បើធៀបនឹងការរត់ហាត់ប្រាណនៅពេលវេលាផ្សេងទៀត។
ពិតណាស់ ពេលយើងក្រោកឡើង សន្លាក់ឆ្អឹងយើងអាចនឹងរឹងបន្តិច សាច់ដុំតឹងណែន មិនសូវមានភាពបត់បែនទេ។ មានន័យថា យើងនឹងមិនអាចទទួលបានការគាំទ្រពេញទំហឹងពីសាច់ដុំនៅពេលយើងរត់នោះឡើយ ហេតុនេះ ជម្រើសល្អ គឺត្រូវកម្តៅសាច់ដុំជាមុន មុនចាប់ផ្តើមរត់ ព្រោះធ្វើបែបនេះ នឹងមិនប៉ះពាល់ដល់សាច់ដុំរបស់យើង។
បន្ថែមពីនេះ រត់ហាត់ប្រាណពេលព្រឹកមានចំណុចអវិជ្ជមានមួយទៀត គឺក្រោយគេងពេញមួយយប់ រាងកាយរបស់យើងនឹងសោះជាតិទឹក ហេតុនេះសំខាន់បំផុត អំឡុងពេលរត់មិនត្រូវឲ្យខ្វះជាតិទឹកជាដាច់ខាត។
២- រត់ហាត់ប្រាណពេលថ្ងៃត្រង់

– គុណសម្បត្តិ៖ កណ្តាលថ្ងៃត្រង់ (ក្រោយម៉ោងបាយ) អាចជាពេលវេលាល្អបំផុតមួយសម្រាប់លក្ខខណ្ឌរត់កម្រិតខ្លាំង។
អំឡុងពេលម៉ោងបាយថ្ងៃត្រង់ យើងអាចបញ្ចេញសកម្មភាពរាងកាយបានដល់ទៅ ១០០% តែម្តង ហើយក៏មិនធ្វើឲ្យយើងអស់កម្លាំងដោយសារការងារប្រចាំថ្ងៃផ្សេងៗនោះដែរ។ អំឡុងពេលនេះ ថាមពលក្នុងរាងកាយ គឺពេញលេញ បើធៀបជាមួយពេលព្រឹក ក៏មិនធ្វើឲ្យការហាត់ប្រាណមានអារម្មណ៍មិនសូវល្អនោះដែរ។ ពេលវេលានេះ ជាលក្ខខណ្ឌល្អបំផុតសម្រាប់បង្វឹកខ្លួនយើងឲ្យក្លាយជាអ្នករត់ប្រណាំងអាជីព ព្រោះថាមពលរាងកាយកាន់តែខ្លាំង ការបង្កើនល្បឿនរត់ក៏កាន់តែខ្ពស់។
– គុណវិបត្តិ៖ រត់ហាត់ប្រាណក្រោយម៉ោងបាយថ្ងៃត្រង់ អាចនឹងធ្វើឲ្យរាងកាយអស់កម្លាំងខ្លាំង។ ព្រោះរាងកាយត្រូវការពេលវេលាច្រើន ដើម្បីគ្រប់គ្រង និងរំលាយអាហារថ្ងៃត្រង់យើងទើបនឹងញ៉ាំរួច។ ក្នុងន័យនេះ ដើម្បីកុំឲ្យក្រពះពោះវៀនមានបញ្ហា គ្នាយើងអាចរត់ហាត់ប្រាណតាមការណែនាំដូចខាងក្រោម។
- ក្រោយញ៉ាំអាហាររួច រង់ចាំរហូតដល់ ៣០នាទីយ៉ាងតិច សឹមចាប់ផ្តើមរត់។
- បើយើងញ៉ាំអាហារថ្ងៃត្រង់ច្រើន ត្រូវរង់ចាំពី ៩០-១២០ នាទី ចាំចាប់ផ្តើមរត់។
- បើក្រោយញ៉ាំអាហារហើយរត់ធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល អាចរត់មុនញ៉ាំអាហារថ្ងៃត្រង់ក៏បាន។ ទោះជាយ៉ាងណា ការធ្វើបែបនេះអាចនឹងពិបាកបន្តិច ព្រោះថាមពលក្នុងរាងកាយយើងប្រហែលជាមិនពេញលេញនោះទេ។
៣- រត់ពេលល្ងាច
– គុណសម្បត្តិ៖ រត់ហាត់ប្រាណពេលល្ងាច គឺល្អបំផុតសម្រាប់ជួយឲ្យអារម្មណ៍ធូរស្រាល។ បើគ្នាយើងស្ត្រេសក្រោយបំពេញការងារប្រចាំថ្ងៃ អារម្មណ៍ច្របូកច្របល់ ការរត់ហាត់ប្រាណនៅម៉ោងនេះ គឺស័ក្ដិសមបំផុត ដោយសារអំឡុងពេលនេះ រាងកាយរបស់យើងក៏សកម្មភាពស្រាប់ដែរនោះ គ្នាយើងមិនចាំបាច់កម្តៅសាច់ដុំដូចពេលព្រឹកក៏បាន។ លើសពីការរំសាយអារម្មណ៍ រត់ហាត់ប្រាណពេលល្ងាច អាចថែមទាំងជួយជំរុញការដុតកាឡូរីនៅពេលយប់បានល្អថែមទៀត។
– គុណវិបត្តិ៖ រត់ហាត់ប្រាណពេលល្ងាច អាចមានគុណវិបត្តិតិចតួចប៉ុណ្ណោះ ដូចជារឿងងងុយគេងជាដើម។ ប៉ុន្តែយ៉ាងណា គ្នាយើងក៏ត្រូវតែប្រយ័ត្នប្រយ៉ែងបន្តិច ព្រោះពេលល្ងាចរាងកាយយើងអាចនឹងត្រូវការប្រមូលថាមពលដើម្បីដំណើរការហាត់ប្រាណ ហេតុនេះបើអស់កម្លាំងខ្លាំង ត្រូវតែសម្រាកដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?
ចុចអាន៖ លើសឈាមអ៊ីចឹង គួរហាត់ប្រាណបែបណាទើបមានសុវត្ថិភាព?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


