សុខភាព
សារៈសំខាន់នៃការធ្វើអេកូសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល!
ខួរក្បាលមនុស្សជាសរីរាង្គមួយយ៉ាងសំខាន់ មិនអាចអត់បានសម្រាប់សារពាង្គកាយ ហើយវាក៏ត្រូវការឈាមក្រហម ដែលមានផ្ទុកទៅដោយអុកស៊ីហ្សែននិងសារធាតុចិញ្ចឹម ដើម្បីផ្គត់ផ្គង់ជាប្រចាំក្នុងបរិមាណគ្រប់គ្រាន់តាមរយៈសរសៃឈាមការ៉ូទីត(Carotides) និងវៀទេប្រាល់(Vertébrales)។

ក) កត្តាប្រឈមរបស់មនុស្សគ្រប់រូបមានដូចជា
– ការវិវត្តន៍នៃវ័យ
– របៀបរបបរស់នៅប្រចាំថ្ងៃ ជក់បារី អាហារសំបូរជាតិខ្លាញ់ កង្វះលំហាត់ប្រាណ…
– ជំងឺផ្សេងៗមាន លើសខ្លាញ់ក្នុងឈាម លើសសំពាធឈាម(ឡើងឈាម) ជំងឺទឹកនោមផ្អែម ជំងឺបេះដូង…
បណ្តាលឲ្យសរសៃឈាមខាងលើ ដែលទៅចិញ្ចឹមខួរក្បាលកើតជំងឺរឹងក្រិននិងមានកកខ្លាញ់ នៅក្នុងសរសៃឈាម (ជំងឺArteroselérose) ដែលបង្កជាហានិភ័យធ្ងន់ធ្ងរ នៅថ្ងៃក្រោយជាពិសេស គឺជំងឺខូចមួយចំហៀងខ្លួន(Strock)។


ខ) អេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល(Echo-doppler du Tronc Supra-aortique) ជាបច្ចេកវិទ្យាទំនើបមួយ ដែលពុំមានការប៉ះពាល់ដល់សុខភាពនិងមានតួនាទីយ៉ាងសំខាន់ក្នុង
– ការរុករកជំងឺខ្លាញ់ក្នុងសរសៃឈាម (MaladicArtèroselérose)
– តាមដានការវិវត្តន៍របស់ខ្លាញ់ ដែលមានកកនៅក្នុងសរសៃឈាម
– វាយតម្លៃលក្ខណៈរបស់ខ្លាញ់ដែលអាចបង្កគ្រោះថ្នាក់ (ដាច់បំណែកខ្លាញ់ទៅស្ទះតាមសរសៃនានា)
– វាយតម្លៃភាគរយនៃការស្ទះរបស់ខ្លាញ់នៅក្នុងសរសៃឈាម…
គ) កត្តាអ្វីខ្លះដែលលោកអ្នកតម្រូវឲ្យធ្វើអេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល
– សម្រាប់មនុស្សទាំងពីរភេទមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ
– ឧស្សាហ៍ឈឺក្បាល វិលមុខរ៉ាំរ៉ៃ
– ធ្លាប់មានប្រវត្តិស្ពឹក ឬខូចមួយចំហៀងខ្លួន
– មានលើសខ្លាញ់ក្នុងឈាម
– លើសឈាម មានជំងឺបេះដូង
– មានជំងឺទឹកនោមផ្អែម…


យោងទៅលើលទ្ធផលរបស់អេកូសរសៃឈាមខួរក្បាល រួមផ្សំនឹងលទ្ធផលផ្សេងៗទៀត (ដូចជាលទ្ធផលនៃការបូមឈាមជាដើម…) ទើបគ្រូពេទ្យអាចធ្វើការវាយតម្លៃនិងព្យាបាល បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមានបញ្ហាដូចបានរៀបរាប់ខាងលើ បងប្អូនគួរមកទទួលការពិនិត្យនិងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីគ្រោះថ្នាក់ប៉ះទង្គិចក្បាល!

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់