ព័ត៌មានជាតិ
ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី
ក្នុងខែមិថុនា ឆ្នាំ២០២៥ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងសរុបចំនួន៥០សំណុំរឿង ក្នុងនោះផ្នែករដ្ឋបាលចំនួន១៩សំណុំរឿង និងផ្នែកនគរបាលចំនួន៣១សំណុំរឿង។ នេះបើតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ។

ក្នុងចំណោមសំណុំរឿងទាំង៥០នោះ បណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការមានចំនួន២៩សំណុំរឿង និងទំនាស់រវាងពលរដ្ឋជាមួយមន្ត្រីរាជការមានចំនួន២១សំណុំរឿង។ ចំនួននេះ បើគិតទាំងបណ្តឹងដែលនៅសល់ពីខែឧសភា ឆ្នាំ២០២៥ មានចំនួន១៨៧សំណុំរឿង សរុបអគ្គាធិការមានបណ្តឹងក្នុងដៃកំពុងដោះស្រាយចំនួន២៣៧សំណុំរឿង។
ក្នុងខែមុននេះដែរ អគ្គាធិការដ្ឋាន ក៏ទទួលបានរបាយការណ៍បំភ្លឺពីបណ្តាអង្គភាពពាក់ព័ន្ធចំនួន៤៨របាយការណ៍ រួមមាន ផ្នែករដ្ឋបាលចំនួន២៣របាយការណ៍ និងផ្នែកនគរបាលចំនួន២៥របាយការណ៍ ព្រមទាំងបានដោះស្រាយបញ្ចប់ និងបានបង្វែរបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ និងសាមីបណ្តឹងវិញចំនួន៤៣សំណុំរឿង ក្នុងនោះដោះស្រាយបញ្ចប់ចំនួន៦សំណុំរឿង បង្វែរបណ្តឹងចំនួន ២៩សំណុំរឿង និងរក្សាទុកតាមដានបន្ត៨សំណុំរឿង ចំណែកបណ្តឹងនៅសល់កំពុងបន្តអង្កេតស្រាវជ្រាវដោះស្រាយ។

អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលមានភារកិច្ចធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ជាដើម។ អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បច្ចុប្បន្ន ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


