សុខភាព
មានខ្លាញ់ក្បាលពោះ សាក ៥ វិធីនេះ ធានាឃើញលទ្ធផល ១០០ ភាគរយ
សម្រាប់មិត្តនារីណា ដែលចង់បានក្បាលពោះរាបស្មើស្អាត បែបជឿជាក់ ក្នុងរយៈពេលខ្លី។ សាកអនុវត្តវិធី ៥ យ៉ាងនេះ ដើម្បីកាត់បន្ថយក្បាលពោះដែលអាក្រក់មើលនេះចោល ។
១ គ្រប់គ្រងការទទួលទានអាហារឲ្យបានល្អ

ចូរចាប់ផ្ដើមដោយការគ្រប់គ្រងការទទួលទានអាហាររបស់អ្នក។ តាមរយៈវិធីនេះ ការផ្ដោតសំខាន់គឺ បដិសេធការទទួលទានអាហារសម្រន់ ចៀន បំពង អាហារមានជាតិខ្លាញ់គ្រប់ប្រភេទ និងអាហារដែលមានជាតិស្ករច្រើន។ ព្យាយាមគ្រប់គ្រងបរិមាណអាហារដែលញ៉ាំជារៀងរាល់ថ្ងៃផងដែរ។ គួរតែកាត់បន្ថយបរិមាណអាហារ ដែលញ៉ាំ៣–៤ពេលក្នុងមួយថ្ងៃ អាចបន្ថយមកត្រឹមតែ២ពេល រួមជាមួយការកាត់បន្ថយបាយមកពាក់កណ្ដាលនៃបរិមាណធម្មតា។
បន្ទាប់មកបន្តញ៉ាំបន្លែ ផ្លែឈើ និងរបស់ក្រៀមជាដើម ព្រោះអាហារប្រភេទនេះ ជួយដល់ការរំលាយអាហារ ក៏ដូចជាអាចដុតបំផ្លាញជាតិខ្លាញ់ដែលកកកុញក្នុងរាងកាយ យ៉ាងមានប្រសិទ្ធភាព។
២ គេងឲ្យបានគ្រប់គ្រាន់
គេងឲ្យបានគ្រប់គ្រាន់ រួមចំណែកធ្វើឲ្យក្បាលពោះរាបស្មើរ បានយ៉ាងឆាប់រហ័ស ។ ដូច្នេះ គួរតែចាប់ផ្ដើមចូលគេងឲ្យបានឆាប់ មុនម៉ោង ១០ យប់ជារៀងរាល់ថ្ងៃក្នុងអំឡុង ៦–៨ ម៉ោង ដើម្បីជួយឲ្យរាងកាយបានសម្រាកពេញលេញ។ វាក៏អនុញ្ញាតឲ្យរាងកាយបញ្ចេញអរម៉ូន ដែលជួយក្នុងការដុតបំផ្លាញថាមពលចេញបានយ៉ាងល្អ។ ជាពិសេស ជួយកម្ចាត់ជាតិខ្លាញ់ ដែលលើសបានយ៉ាងមានប្រសិទ្ធភាព។
៣ បន្សាបជាតិពុលក្នុងពោះវៀន
ការញ៉ាំទឹកដោះគោជូរ នឹងសម្អាតជាតិខ្លាញ់ដែលជាប់ក្នុងពោះវៀន។ ខ្លាញ់ប្រភេទនេះ ក៏រួមចំណែកដល់ការស្រូបយកក្រពះ លំពែង និងថ្លើមតិចជាងធម្មតា។ ជាពិសេសនៅក្នុងផ្នែកសើមនៃលំពែង នឹងនាំឲ្យអាហារដែលបរិភោគ បំប្លែងទៅជាខ្លាញ់ ធ្វើឲ្យធាត់យ៉ាងងាយស្រួល។
៤ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ខណៈយើងអាចគ្រប់គ្រងបរិមាណអាហារ ដែលញ៉ាំជារៀងរាល់ថ្ងៃ រឿងដែលអាចធ្វើទៅបាន គឺការលំហាត់ប្រាណបានទៀងទាត់ផងដែរ។ ព្រោះនៅពេលដែលរឿងទាំងពីរនេះ ដំណើរការជាមួយគ្នាយ៉ាងរលូន វានឹងជួយកាត់បន្ថយក្បាលពោះបានយ៉ាងឆាប់រហ័ស។

៥ ហាត់ដកដង្ហើមចូល និងចេញឲ្យបានត្រឹមត្រូវ
វិធីចុងក្រោយដើម្បីកាត់បន្ថយក្បាលពោះ គឺការហាត់ដកដង្ហើមចូល និងចេញឲ្យបានត្រឹមត្រូវ។ ដោយសារតែការដកដង្ហើម ប៉ះពាល់ដល់ការរំលាយអាហារនៅក្នុងរាងកាយ។ សំខាន់ជាងនេះទៅទៀត ការដកដង្ហើមបានត្រឹមត្រូវ ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតពីការញ៉ាំអាហាររយៈពេលយូរផងដែរ។
ការដកដង្ហើមចូល និងចេញឲ្យបានត្រឹមត្រូវ គឺដកដង្ហើមយឺតៗ និងជ្រៅៗ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ គួរតែហាត់ដកដង្ហើមឲ្យបានត្រឹមត្រូវប្រហែល ១០ នាទី វានឹងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល