សុខភាព
ឱសថ៥ប្រភេទ កាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងងាយបំផុត
ខ្លាញ់ក្បាលពោះអ្នកណាៗក៏មិនចង់បានដែរ ជាពិសេសសម្រាប់អ្នកស្រលាញ់រាងរៅ ចង់បានរាងស្វែលស្អាត និងស្លៀកពាក់អ្វីក៏សមសួន។ ប៉ុន្តែប្រសិនបើអ្នកមានខ្លាញ់នៅត្រង់ក្បាលពោះ វានឹងធ្វើឲ្យអាក្រក់ ហើយប្រាកដណាស់នឹងរកវិធីកម្ចាត់ចោលមិនខាន។
យ៉ាងណាក៏ដោយយើងខ្ញុំមានវិធីធម្មជាតិងាយៗ ដែលជួយឲ្យខ្លាញ់ត្រង់បរិវេនក្បាលពោះរាបស្មើ ឬស្រកបានខ្លះៗដោយការទទួលទានអាហារ។
១ ក្រូចឆ្មា
ក្រូចឆ្មាមានជាតិសរសៃខ្ពស់ ហើយជាតិសរសៃជួយឲ្យក្រពះអ្នកឆ្អែតបានយូរ ធ្វើឲ្យអ្នកកម្រមានអារម្មណ៍ឃ្លាន។ ជាពិសេសវាមានផ្ទុកវីតាមីន C ដែលជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ បង្កើនជាតិខ្លាញ់ល្អ។
២ ស្លឹកម្រេះព្រៅ
ស្លឹកមួយនេះជួយបណ្ដេញជាតិខ្លាញ់ និងជាតិស្ករចេញពីរាងកាយ។ វាថែមទាំងមានសមត្ថភាពជួយបណ្តេញទឹកប្រមាត់ចេញពីថ្លើម ដែលនឹងជួយរំលាយជាតិខ្លាញ់បានកាន់តែល្អ។
៣ ខ្ទឹម
ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលជួយកាត់បន្ថយកូលេស្តេរ៉ុល-ទ្រីគ្លីសេរីដក្នុងឈាម-កូលេស្តេរ៉ុលអាក្រក់ LDL និងជួយទប់ស្កាត់ការបង្កើតជាតិគ្លុយកូសក្នុងឈាម។ បើបរិភោគនៅស្រស់អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ។
៤ ម្ទេស
ម្ទេសមានវីតាមីន C ខ្ពស់ ជួយពង្រីកសរសៃឈាមក្នុងពោះវៀន និងក្រពះ។ អាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ ប្រព័ន្ធរំលាយអាហារកាន់តែប្រសើរ។ ហើយម្ទេសក៏មានផ្ទុកសារធាតុ capsaicin, oleoresin និងអាស៊ីត ascorbic ដែលមានសារៈសំខាន់ខ្លាំងណាស់។ ដោយសារតែវាជួយក្នុងការសម្រកទម្ងន់ វានឹងជួយបំប្លែងជាតិខ្លាញ់ទៅជាថាមពល ដែលនឹងជួយកាត់បន្ថយភាពធាត់។
៥ ស្លឹកបាស់
ស្លឹកបាស់មានផ្ទុកនូវសារធាតុដែលជួយដល់ការសម្រកទម្ងន់ មានឈ្មោះថា “Polyprenol”។ ស្លឹកបាស់ក៏អាចកាត់បន្ថយកម្រិតជាតិខ្លាញ់សរុបនៅក្នុងឈាម និងគ្លីសេរីនតម្រងនោមុ។ ក្នុងពេលជាមួយគ្នានេះ វាបង្កើនកូលេស្តេរ៉ុលល្អ (HDL) ធ្វើឲ្យអ្នកមានរាងស្លីមដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្វិតជាផ្លែឈើមួយប្រភេទ អាចជួយព្យាបាលរោគាពុំសូវមានអ្នកដឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ