ព័ត៌មានអន្ដរជាតិ
ស្ត្រី ចិន ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបូមខ្លាញ់នៅប្រទេសកូរ៉េ
ស្ត្រីជនជាតិចិនវ័យ ២៩ ឆ្នាំម្នាក់ បានធ្វើដំណើរទៅទទួលសេវាកម្មបូមរំលាយខ្លាញ់ត្រង់បរិវេនក្បាលពោះ, ដៃ និងជើងនៅគ្លីនិកមួយក្នុងទីក្រុង Gangnam ប្រទេសកូរ៉េខាងត្បូង ក្រោយមកស្រាប់តែទទួលដំណឹងថា នាងបាត់បង់ជីវិតទៅហើយ។
យោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានកូរ៉េខាងត្បូង SBS NEWS កាលពីថ្ងៃសៅរ៍ ទី ២០ ខែមករា ឆ្នាំ ២០២៤ រាយការណ៍ពីការស្លាប់របស់ស្រ្តីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ បន្ទាប់ពីទទួលការបូមរំលាយខ្លាញ់នៅគ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ Gangnam នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
តាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា ស្ត្រីជនជាតិចិនត្រូវបានគេស្គាល់ឈ្មោះ Wang នាងបានធ្វើដំណើរទៅកូរ៉េខាងត្បូង ក្នុងអំឡុងខែវិច្ឆិកា កាលពីឆ្នាំមុន និងបានទៅកាន់គ្លីនិកវះកាត់កែសម្ផស្សនោះ ដើម្បីធ្វើការបូមខ្លាញ់សរុប ៣ ដងក្នុងរយៈពេលប្រមាណ ២ សប្តាហ៍ គឺនៅលើពោះ ដៃ និងភ្លៅរៀងខ្លួន។
បន្ទាប់ពីការវះកាត់នីមួយៗ ស្រ្តីជាជនរងគ្រោះមានការឈឺចាប់យ៉ាងខ្លាំង ហើយត្រូវស្វះស្វែងស្វែងរកការព្យាបាលពីគ្រូពេទ្យ។ ជាពិសេសបន្ទាប់ពីការវះកាត់លើកទីបី ការឈឺចាប់កាន់តែធ្ងន់ធ្ងរខ្លាំង រហូតពិបាកពិបាកក្នុងការធ្វើចលនា។ ពេលនាងទៅព្យាបាល នាងបានចាក់ថ្នាំផ្សះ និងស្អំទឹកកកក្នុងបន្ទប់សង្គ្រោះ។ រហូតដល់ម៉ោង១០យប់ ទើបគ្រូពេទ្យត្រឡប់មកវិញដោយបន្សល់ទុកតែនាង និងអ្នកមើលថែម្នាក់ឯងក្នុងបន្ទប់។
នៅព្រឹកបន្ទាប់ ស្ថានភាពរបសនាងកាន់តែអាក្រក់ទៅៗ រហូតត្រូវបញ្ចូនទៅកាន់ទៅមន្ទីរពេទ្យសាកលវិទ្យាល័យ។ នៅពេលដែលគ្រូពេទ្យមកដល់មន្ទីរពេទ្យ ពួកគេបានរកឃើញថានាងមានជំងឺម្យ៉ាងហៅថា Necrotizing Fasciitis ឬ gangrene ដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរនៅក្នុងស្រទាប់ជ្រៅនៃស្បែក ទៅស្រទាប់សាច់ដុំ បណ្តាលឲ្យស្លាប់នៃជាលិកានៅក្នុង។ ក្រោយពីរងទុក្ខអស់រយៈពេលមួយខែ ចុងក្រោយនារីរងគ្រោះក៏ទទួលមរណភាព។
ក្រោយពីបានដឹងព័ត៌មាន សមាជិកគ្រួសាររបស់អ្នកស្លាប់ មានការខឹងសម្បារយ៉ាងខ្លាំង ពួកគេបាននិយាយថា អ្វីដែលនាងនិយាយនៅពេលនាងដឹងខ្លួនឡើងវិញមុនពេលនាងស្លាប់ នាងមានអារម្មណ៍ឈឺចាប់ខ្លាំង។ ឪពុករបស់នាងនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹង ដោយបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះប្រធានគ្លីនិកវះកាត់ ហើយចោទប្រកាន់ពីបទធ្វេសប្រហែសវិជ្ជាជីវៈ និងបំពានច្បាប់វេជ្ជសាស្ត្រ។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសនឹងធ្វើកោសល្យវិច័យ ហើយនឹងពិនិត្យមើលកាមេរ៉ា CCTV នៅក្នុងបន្ទប់វះកាត់ ទើបក្រុមមន្ត្រីនឹងបង្ហាញពីមូលហេតុពិតនៃការស្លាប់ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចរាល់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ