សុខភាព
ខ្វះជាតិស័ង្កសី អាចចេញរោគសញ្ញាទាំង ៨នេះ
ស័ង្កសី គឺជាសារធាតុរ៉ែ ដែលមាននាទីជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយភ្នែក និងជួយបង្កើតប្រូតេអ៊ីនសម្រាប់សុខភាពឆ្អឹង សាច់ដុំ ជាលិកា និងឈាម។ តើមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិជាតិស័ង្កសី? អាហារអ្វីខ្លះសម្បូរជាតិជាតិស័ង្កសី? បើសិនជារាងកាយយើងខ្វះជាតិស័ង្កសី នោះអាចនឹងចេញរោគសញ្ញាមួយចំនួន។

១. មិនឃ្លានអាហារ
កង្វះស័ង្កសីអាចបណ្តាលឱ្យយើងមិនឃ្លានអាហារ ដោយសារស័ង្កសីគឺជាអង់ស៊ីមដែលគ្រប់គ្រងឃានវិញ្ញាណ និងជីវហាវិញ្ញាណរបស់យើង ធ្វើឱ្យយើងហិតមិនដឹងក្លិន ញុំាមិនដឹងឆ្ងាញ់ ឬសាបមាត់ជាដើម។
២. ពិបាកផ្ចង់អារម្មណ៍
តាមការសិក្សានៅសកលវិទ្យាល័យ Toronto បានឱ្យដឹងថា សារធាតុស័ង្កសីមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងណឺរ៉ូន (កោសិកាប្រសាទ)។ កង្វះស័ង្កសីអាចបណ្តាលឱ្យយើងពិបាកផ្ចង់អារម្មណ៍ និងភ្លេចភ្លាំង។
៣. ក្រជារបួស
ប្រសិនបើយើងមានរបួស ហើយក្រជាសះស្បើយក៏អាចជាសញ្ញាកង្វះស័ង្កសីដែរ ព្រោះស័ង្កសីជួយឱ្យឈាមឆាប់កក និងជួយដល់ដំណើរការជាលិកាស្បែកក្នុងការជួសជុលខ្លួនឯង។
៤. ឈឺញឹកញាប់ ឬផ្តាសាយយូរ
ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីជួយកោសិកា T-Cell ក្នុងការសម្លាប់បាក់តេរី វីរុស និងកោសិកាមហារីក។ ប្រសិនបើយើងខ្វះស័ង្កសី រាងកាយយើងនឹងចុះខ្សោយ ហើយងាយនឹងឈឺណាស់។
៥. ជ្រុះសក់
ស័ង្កសីមាននាទីធ្វើឱ្យអ័រម៉ូនយើងមានតុល្យភាព ដែលមានន័យថា បើរាងកាយយើងខ្វះស័ង្កសី ក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនមិនគ្រប់គ្រាន់ដែលជាហេតុធ្វើឱ្យយើងជ្រុះសក់។
៦. កើតមុន
ស័ង្កសីជាសារធាតុធម្មជាតិដែលអាចជួយកាត់បន្ថយការផលិតជាតិខ្លាញ់របស់កោសិកាស្បែក។ នៅពេលរាងកាយយើងខ្វះស័ង្កសី ស្បែករបស់យើងនឹងផលិតជាតិខ្លាញ់ច្រើនដែលធ្វើឱ្យរន្ធញើសយើងស្ទះ និងឡើងមុន។
៧. មើលមិនច្បាស់
កង្វះស័ង្កសីធ្វើឱ្យយើងមើលមិនច្បាស់ ដោយសារស័ង្កសីជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការចុះខ្សោយដោយសារមានអាយុច្រើន។ មិនតែប៉ុណ្ណោះ ស័ង្កសីជួយឱ្យថ្លើមសំយោគវីតាមីន A ដែលជាសារធាតុល្អចំពោះសុខភាពភ្នែក។

៨. ឆាប់ប្រែប្រួលអារម្មណ៍
កង្វះស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់រំជួលចិត្ត ធ្លាក់ទឹកចិត្ត ឬខ្វះជំនឿចិត្តជាដើម ដោយសារស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងស្ងប់។
ស័ង្កសីសម្បូរនៅក្នុងអាហារដូចជា អយស្ទ័រ សាច់គោ សាច់មាន់ បង្កង ក្តាម ខ្យង គ្រាប់ផ្លែឈើដូចជា គ្រាប់ស្វាយចន្ទី អាល់ម៉ុនជាដើម។ ទឹកដោះគោ ឈីស និងទឹកដោះគោជូរ សណ្តែកហោឡាំងតៅ ស្រូវសាលីអូត បន្លែស្លឹកបៃតង គ្រាប់ល្ពៅ ល្ង ដំឡូង និងសូកូឡាខ្មៅ ជាដើម ក៏សម្បូរស័ង្កសីដែរ៕
ចុចអាន៖រោគសញ្ញាគ្រោះថ្នាក់ទាំង ៦ លើរាងកាយ ដាច់ខាតត្រូវតែសម្រាកជាប្រញាប់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


