សុខភាព
តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់
តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែមៗ ហើយថែមទាំងសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពយើង។ តើតាំងអោជួយសុខភាពយើងបែបណាខ្លះ?
ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖
១. ជួយសម្រកទម្ងន់
តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាចពន្យឺតការបញ្ចេញជាតិគ្លុយកូសចូលក្នុងចរន្តឈាមបន្ទាប់ពីអាហារត្រូវបានបំប្លែង។ លើសពីនេះទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរីតែ ២២ ប៉ុណ្ណោះ។
ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមានជាតិខ្លាញ់ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់។

២. ប្រឆាំងរ៉ាឌីកាល់សេរី
បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយរាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។
តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាចស្រូបយករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួកម៉ូលេគុលទាំងនោះធ្វើឱ្យយើងមានជំងឺបេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។
៣. ជួយសុខភាពទូទៅ
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាងប៉ូតាស្យូមដែលមានក្នុងចេក ១០០ ក្រាមដល់ទៅ ៣០%។
ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។
៤. កាត់បន្ថយហានិភ័យកើតមហារីកសួត
តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific Journal of Clinical Nutrition ក្នុងឆ្នាំ ២០០៧ ដែលអង្កេតការផ្សារភ្ជាប់គ្នារវាងរបបអាហារដែលសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) និងហានិភ័យនៃជំងឺមហារីកសួតក្នុងចំណោមអ្នកចូលរួមសិក្សាជនជាតិតៃវ៉ាន់បានឱ្យដឹងថា ការញុំាបន្លែដែលផ្ទុកទៅដោយវីតាមីន A ខ្ពស់អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។
ក្នុងការសិក្សានោះបានឱ្យដឹងថា តាំងអោ និងដំឡូងជ្វាសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) ខ្ពស់។
៥. ជំនួយឆ្អឹង និងធ្មេញ
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកកាល់ស្យូម ១១៧ មិល្លីក្រាមដែលស្មើនឹង ១២% នៃតម្លៃកាល់ស្យូមសរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្សពេញវ័យ។
កាល់ស្យូមជួយឱ្យឆ្អឹង និងធ្មេញយើងរឹងមាំ និងមានសុខភាពល្អ។ លើសពីនេះទៅទៀត កាល់ស្យូមក៏ជួយឱ្យយើងមានកម្លាំង និងជួយឱ្យសាច់ដុំកន្រ្តាក់ និងមានចលនាល្អ។

៦. ជួយបង្កើនគ្រាប់ឈាមក្រហម
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកជាតិដែក ២,២៩ មិល្លីក្រាមដែលស្មើនឹង ១៣% នៃបរិមាណជាតិដែកសរុបប្រចាំថ្ងៃដែលត្រូវបានណែនាំសម្រាប់មនុស្សពេញវ័យ។
ជាតិដែកជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំអុកស៊ីសែនចែកចាយពេញរាងកាយ ផលិតអង់ស៊ីមដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដអាមីណូ និងអ័រម៉ូន។ ម្យ៉ាងទៀត ជាតិដែកក៏ជួយយើងកាត់បន្ថយភាពនឿយហត់ និងអស់កម្លាំងដែរ៕
ចុចអាន៖ពិតទេ! ការទទួលទានចេក ក្នុងពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ