ព័ត៌មានជាតិ
លោក ឈឹម វជិរា៖ ត្បិតលែងនាំចូលពីថៃ ក៏ផលិតកម្មក្នុងស្រុកនៅតែអាចផ្គត់ផ្គង់បានគ្រប់គ្រាន់
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យ«កម្ពុជាថ្មី» ដឹងថា ពាក់ព័ន្ធនិងការផ្គត់ផ្គង់បន្លែនៅក្នុងស្រុកបើទោះបីជាបិទការនាំចូលពីប្រទេសថៃ ក៏ផលិតកម្មនៅក្នុងស្រុកនៅតែអាចផ្គត់ផ្គង់បានមិនមានបញ្ហាអ្វីនោះទេ ផ្ទុយទៅវិញកសិករមានតែសប្បាយចិត្ត ដោយពួកគេអាចដាំដុះ និងនាំយកទៅលក់នៅលើទីផ្សារបាន។

លោក ឈឹម វជិរា មានប្រសាសន៍ថា បច្ចុប្បន្នការផ្គត់ផ្គង់បន្លែនៅក្នុងខេត្តមិនអ្វីជាបញ្ហាប្រឈមឡើយ គឺអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ ព្រោះកន្លងមកបន្លែនៅក្នុងខេត្តបាត់ដំបងគឺនាំចូលពីប្រទេសថៃក្នុងចំនួនមួយដែលតិចតួចប៉ុណ្ណោះ ផ្ទុយទៅវិញបន្លែភាគច្រើនគឺនាំចូលមកពីប្រទេសចិន និងប្រទេសវៀតណាមនោះទេ។
លោកក៏បានបញ្ជាក់ដែរថា៖ «អ្វីដែលយើងត្រូវការ ដូចជាប្រភេទការ៉ុត ដំឡូងបារាំងដែលកសិករនៅក្នុងស្រុកពិបាកនៅក្នុងការដាំដុះ និងប្រភេទខ្ទឹមបារាំងដែលយើងដាំបានតិចតួច ប៉ុន្តែសម្រាប់បន្លែស្លឹក ដូចជាប្រភេទស្ពៃក្រញាញ់ ស្ពៃតឿ ខាត់ណា ឬក៏ស្ពៃក្តោមជាដើមនោះ បច្ចុប្បន្នយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសវិញ»។

ស្របទៅនិងការបិទលែងនាំចូលពីថៃ ក្នុងនាមប្រធានមន្ទីរលោកមើលឃើញថា នេះជាឱកាសសម្រាប់កសិករនៅក្នុងស្រុកដែលមានផ្ទៃដីសមស្របក្នុងការបង្កើនផលិតកម្មនៅក្នុងការដាំដុះឱ្យបានច្រើនបន្ថែមទៀត សម្រាប់លក់នៅក្នុងស្រុក ក៏ដូចជាលក់ទៅតាមបណ្តាខេត្តផ្សេងៗ។

ជាពិសេស កសិករក៏អាចជ្រើសរើសមុខដំណាំណាដែលទីផ្សារកំពុងខ្វះខាត បូកផ្សំជាមួយតាមបណ្តាក្រុម ឬមួយក៏សហគមន៍ដែលបានចងក្រងកន្លងមក គឺអាចរៀបចំផែនការនៅក្នុងការដាំដុះ ដើម្បីបញ្ចៀសបានការកកស្ទះ។
ប៉ុន្តែសម្រាប់ម៉ោងនេះ លោកគិតថា មិនមានការកកស្ទះនោះទេ ដោយយើងអាចមានតម្រូវការបន្ថែម ព្រោះថា បន្លែដែលដាំដុះបាននៅក្នុងខេត្តបាត់ដំបងមិនមែនផលិតបានសម្រាប់តែប្រើប្រាស់ក្នុងខេត្តទេ គឺអាចនាំចេញទៅតាមបណ្តាខេត្តផ្សេងៗទៀត ហើយខេត្តផ្សេងៗដាំដុះបានក៏អាចនាំចូលមកកាន់ខេត្តបាត់ដំបងវិញបានដូចគ្នា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


