សុខភាព
ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក
ការជ្រើសរើសបបអាហារញ៉ាំជារៀងរាល់ថ្ងៃ គឺជារឿងសំខាន់សម្រាប់សុខភាព។ ដោយឡែកចំពោះការញ៉ាំអាហារមួយចំនួន អាចជាការបំពេញតម្រូវការមាត់ តែមិនប្រាកដថា ល្អសម្រាប់សុខភាពនោះទេ។ មានរបបអាហារខ្លះ អាចធ្វើឲ្យសុខភាពអ្នកញ៉ាំកើតប្រឈមជំងឺមហារីកទៀតផង។ ដូច្នេះបើគិតគូទៅដល់សុខភាព គួរតែងាកចេញ ឬកាត់បន្ថយ ពីរបបអាហារខាងក្រោមនេះ៖

១. ពពួកសាច់កែច្នៃ
យោងតាមរបាយការណ៍អង្គកាសុខភាពពិភពលោកបានបញ្ជាក់ថា ប្រភេទអាហារសាច់កែច្នៃ គឺអាចបង្កជាជំងឺមហារីកបាន។ ពពួកអាហារទាំងនោះ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់អាចបង្កជំងឺមហារីកប្រភេទទី១ (carcinogen) ដែលបង្កផលពាល់ខ្លាំងនៅផ្នែក ក្រពះ និង ពោះវៀន មិនត្រឹមតែប៉ុណ្ណោះក៏អាចប៉ះពាល់ទៅដល់បេះដូង និងថ្លើមផងដែរ។ អាហារសាច់កែច្នៃ ត្រូវរួមផ្សំដោយសារធាតុគីមីចម្រុះច្រើនប្រភេទ ដើម្បីរក្សាគុណភាព និង រយៈពេលប្រើប្រាស់។ ឧទាហរណ៍ សាច់កែច្នៃដែលមានលក្ខណៈបង្កមហារីករួមមាន ប្រហិត hotdogs សាច់Ham សាច់ក្រក សាច់ក្រហមប្រឡាក់ សាច់គោកែច្នៃ និងពពួកសាច់កំប៉ុងជាដើម។
២. ពពួកសាច់ក្រហម
សាច់ក្រហម ជាអាហារស្ថិតក្នុងចំណាត់អាចបង្កជំងឺមហារីកផងដែរ ប៉ុន្ដែស្ថិតក្នុងកម្រិតតិចជាងពពួកសាច់កែច្នៃ។ អាហារប្រភេទនេះមានទំនាក់ទំនងខ្លាំងបំផុតចំពោះ មហារីកពោះវៀនធំតែម្ដង។ ក្រៅពីនោះក៏មាន ភស្តុតាងបង្ហាញថា វាក៏មានពាក់ព័ន្ធទៅនឹងជំងឺមហារីកលំពែង និងក្រពេញប្រូស្តាតផងដែរ។ យោងតាម ក្រុមប្រឹក្សាមហារីកអាមេរិកបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពីការបង្កឡើងដោយពពួកសាច់ក្រហមនេះ យើងគួរតែញ៉ាំសាច់ក្រហមដែលចម្អិនឆ្អិនល្អមិនលើសពី ៦៥ ទៅ ១០០ ក្រាមក្នុងមួយសប្តាហ៍ឡើយ។
៣. ត្រីប្រឡាក់បែបចិន
អាហារដែលមានលក្ខណៈក្រៀម ជាប្រភេទអាហារស្ងួត ប្រើប្រាស់គ្រឿងផ្សំរក្សាគុណភាពបានយូរ។ មួយវិញទៀត ប្រភេទអាហារនេះប្រើប្រាស់អំបិលច្រើន ជាអាហារប្រៃ ធ្វើតាមវិធីបុរាណចិនក្នុងការរក្សាអាហារ។ គ្រឿងផ្សំប្រើប្រាស់ជាមួយនឹងត្រីក្រៀមទាំងនោះគឺជា ផលិតផលបង្កឲ្យកើតជំងឺមហារីកបាន។ ត្រីប្រៃតាមបែបចិននេះ ក៏ស្ថិតក្នុងរបបអាហារទី១ បង្កជំងឺមហារីកដូចជាសាច់កែច្នៃផងដែរ។
៤. ភេសជ្ជៈផ្អែម
ភេសជ្ជៈដែលផលិតឡើងប្រើប្រាស់សារធាតុស្ករខ្ពស់ គឺជាមុខសញ្ញាខ្លាំងបំផុត ឈានទៅដល់ជំងឺមហារីក។ មួយវិញទៀត ចំពោះអ្នកដែលមានជំងឺធាត់តែម្ដង ដែលប្រឈមហានិភ័យខ្ពស់ឈានទៅរកជំងឺមហារីកជាច្រើនប្រភេទ។ ដូច្នេះ ការយកចិត្ដទុកដាក់ខ្លាំងទៅលើរបបអាហារប្រចាំថ្ងៃ គ្រឿងកំប៉ុង ភេសជ្ជៈ គឺមានសារៈសំខាន់ណាស់មិនអាចធ្វេសប្រហែសបាន។
៥. អាហារកម្ម៉ង់
ពពួកអាហារកម្ម៉ង់រហ័ស ភាគច្រើនបង្កជាការធាត់លើសទម្ងន់ បញ្ហាបេះដូង ខ្លាញ់ក្នុងសរសៃឈាម ហើយកត្ដានេះគឺជាមូលហេតុឈានទៅរកជំងឺមហារីកជាច្រើនភេទ។ ក្រុមប្រឹក្សាស្រាវជ្រាវជំងឺមហារីកពិភពលោកបានណែនាំ ទៅដល់បណ្ដាអាជីវកម្មអាហារដ្ឋានគ្រប់កម្រិត ពីប្រភេទអាហាររហ័ស និងអាហារកែច្នៃផ្សេងទៀត ព្រោះថាប្រភេទទាំងនេះសម្បូរប្រើប្រាស់សារធាតុចម្រុះច្រើន មានជាតិខ្លាញ់ ម្សៅ ឬជាតិស្ករ និងគ្រឿងផ្សំជាច្រើនផ្សេងទៀតដើម្បីជំនួយរសជាតិ ជាហេតុធ្វើឲ្យអ្នកញ៉ាំងាយរងផលប៉ះពាល់ដល់សុខភាព។

ជារួម បើមិនអាចដកចេញនោះទេ គួរតែកាត់បន្ថយអាហារទាំងនោះទៅ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក វាអាចជួយយើងរក្សាទម្ងន់ឱ្យមានសុខភាពល្អ កែលម្អការផ្តោតអារម្មណ៍ និងសុខុមាលភាពទូទៅ៕
ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង
ចុចអាន៖ការទទួលទានអាហារពេលល្ងាច រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់